នេះ​វិធី​ដាំ​ក្រូច​ពោធិ៍សាត់ ១​ហិតា​ចំណេញ​បាន​៤​ពាន់​ដុល្លារ ​ងាយ​ៗ​

  • 2016-10-20 16:25:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​បាន​ឃើញ​ចំការ​ក្រូច​របស់​លោក​តា សុង ​ហើយ ​ក្រុម​ការងារ​ផ្លូវ​ទៅ​ស្រុក ក៏​បាន​សួរ​នាំ​បន្តិច​បន្តួច ​ពី​វិធី​ដាំ​ក្រូច​ពោធិ៍សាត់​នេះ ដើម្បី​ជា​ការ​ចែក​ជូន​ចំណេះ​ដឹង​ទូទៅ​មួយ​សម្រាប់​បងប្អូន​ដែល​មាន​បំណង​ចង់​ដាំ​ដើម​ក្រួច​នេះ។

 

សរសេរ​ខ្លាច​មិន​អស់​សេចក្ដី ​មាន​តែ​មើល​វីដេអូ​តែ​ម្ដង​ទៅ ទើប​ច្បាស់​ជាង​៖

 

 

អ្នក​ស្រី សុង លីនីន ​កូន​ស្រី​របស់​លោក​ពូ ទេព ប៊ុនសុង ​ម្ចាស់​ចំការ​ខាង​លើ​បាន​និយាយ​ថា​ការ​ដាំ​ក្រូច​ពោធិ៍សាត់ ​មិន​មាន​អ្វី​ពិបាក​ទេ ព្រោះ​វា​មិន​ត្រូវ​ការ​ការ​ចំណាយ​ពេល​មើល​ថែ​ច្រើន។ អ្វី​ដែល​សំខាន់​អ្នក​ដាំ​ត្រូវ​ថែ​ទាំ​ក្នុង​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ ពោល​គឺ​ត្រឹម​តែ​៣​ឆ្នាំ​អាច​ទទួល​យក​ផល​បាន​ហើយ។

 

អ្នក​ស្រី លីនីន ​បាន​បញ្ជាក់​បន្ថែម​ថា​កូន​ក្រួច​បើ​ទិញ​យក​អា​ពូជ​ល្អ​ពី​ចំការ​អ្នក​ស្រី ​១​ដើម​មាន​តម្លៃ​៧​ពាន់​រៀល ​ហើយ​ដាក់​ដាំ​ប្រហែល​ជា​៣​ឆ្នាំ​អី​ទទូល​បាន​លទ្ធផល​ហើយ ពោល​គឺ​អាយុ​៣​ឆ្នាំ​នេះ ​ក្រួច​១​ហិតា​អាច​ចំណេញ​បាន​៤​ពាន់​ដុល្លារ៕

 

 

 

 

 

 

 

អត្ថបទ៖ មុន្នី រម្យ