បារមី​អ្នក​​តា​ឃ្លាំងមឿង ធ្លាប់សណ្ឋិត​​ទះ​កំផ្លៀង​អ្នក​និយាយ​ផ្ដេស​ផ្ដាស​

  • 2016-10-20 21:57:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មួយ​រយៈ​ចុង​ក្រោយ​នេះ​មាន​មនុស្ស​ជាច្រើន​មក​ពី​គ្រប់​ទិសទី​តាំង​ខ្លួន​ជា​លោក​តា​ឃ្លាំង​មឿង​សណ្ឋិត​ចូល​ខ្លួន និង អង្គ​បារមី​ផ្សេងៗ ​ហើយ​និយាយ​ផ្ដេសផ្ដាស​ថា អ្នក​តាមឿង​ជាប់​សីមា​គេ​ហើយ ក៏​ស្រាប់​តែ​លោក​តា​ឃ្លាំង​មឿង​ពិត​សណ្ឋិត​​អ្នក​ផ្សេង​ ហើយ​បាន​ដើរ​ទះ​កំផ្លៀង​អ្នក​តាំង​ខ្លួន​ថា​ជា​តួអង្គ​សណ្ឋិត។

 

 

លោក ម៉ៅ សោភណ្ឌ អតីត​ប្រធាន​មន្ទីរ​វប្បធម៌​ និង វិចិត្រ​សិល្បៈ​ ខេត្ត​ពោធិ៍សាត់ និង​ជា​អ្នក​ទទួល​បន្ទុក​ថែរក្សា​បូជនីយដ្ឋាន​អ្នក​តា​ឃ្លាំង​មឿង​បាន​​ប្រាប់​ក្រុម​ការងារ​ "ផ្លូវ​ទៅ​ស្រុក" ថា មួយ​រយៈ​នេះ​មាន​អ្នក​តាំង​ខ្លួន​ជា​អង្គ​បារមី​ និង តាំង​ខ្លួន​ថា​ជា​​តាមឿង តែ​និយាយ​មិន​ដឹង​រឿង​ ហើយ​ខុស​ការ​ពិត​នៃ​ប្រវត្តិ​លោកតា​ឃ្លាំង​មឿង​ដែល​គេ​ចាត់​ទុក​ថា​ជា​វីរបុរស​​ស្នេហា​ជាតិ​ហ៊ាន​បូជា​ជីវិត​លោត​ចូល​រណ្ដៅ​សម្លាប់​ខ្លួន​ដើម្បី​កេណ្ឌ​​ទ័ព​ខ្មោច​វាយ​បក​សត្រូវ​។

 

ក្នុង​ចំណោម​អ្នក​តាំង​ខ្លួន​ជា​អង្គ​បារមី​ ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ មាន​អង្គ​បារមី​មួយ​តាំង​ខ្លួន​ថា​ជា​ឥសី​ព្រះ​អគ្គី​នេត្រ​ មក​ពី​ខេត្ត​រតនគីរី​ ហើយ​បាន​និយាយ​ខ្លាំង​ៗ​ថា​ អ្នក​តា​មឿង​ជាប់​សីមា​គេ​ហើយ។ ​ប្រកូក​ប្រកាស​ឲ្យ​គ្រប់​គ្នា​ជួយ​តា​មឿង​ ​តែ​មួយ​សន្ទុះ​ក៏​ឃើញ​មាន​អ្នក​​ផ្សេង​ចូល​សណ្ឋិត​​​ក៏​ដើរ​មក​តាំងៗ​ហើយ​ស្រែក​សួរ​ទៅ​ អ្នក​តាំង​ខ្លួន​ជា​ឥសី​ព្រះអគ្គីនេត្រ​ ដោយ​បាន​ចោត​សួរ​ត្រឡប់​ទៅ​វិញ​ថា​ "ស្អី!​ ​អញ្ញ​ជាប់​សីមា អាណា?។ ក្រោយ​មក​ទៀត​អ្នក​ទទួល​ចូល​សណ្ឋិត​​ក្នុង​រូប​ ក៏​បាន​ទះ​មួយ​កំផ្លៀង​ និង ចង្អុល​ និង​ទះ​កំផ្លៀង​អ្នក​ផ្សេង​ដែល​ហែហម​តាម​ ឥសី​ព្រះអគ្គី​នេត្រ។ នេះ​ជា​ការ​លើកឡើង​ របស់​អតីត​ប្រធាន​មន្ទីរ​វប្បធម៌ លោក ម៉ៅ សោភណ្ឌ។

 

អ្នក​ថែ​រក្សា​បូជនីយដ្ឋាន​អ្នក​តា​ឃ្លាំង​មឿង និង ជា​អ្នក​ស្រាវជ្រាវ​រក​ឃើញ​ទីតាំង​លោកតា ឃ្លាំងមឿង​ក្រោយ​ឆ្នាំ​ ១៩៧៩ ទី​លោកតា​ ឃ្លាំង មឿង លោត​សម្លាប់​ខ្លួន​កេណ្ឌ​ទ័ព​ខ្មោច​នេះ​ ក៏​បាន​ច្រាន​ចោល​ពាក្យ​ចចាមអារ៉ាម​មួយ​ចំនួន​ដែរ​ថា បារមី​អ្នក​តា​ឃ្លាំង​មឿង​បាន​ចេញ​ពី​បូជនីយដ្ឋាន​ទៅ​នៅ​ឯ​ភ្នំ​ក្រវាញ​ នោះ​គឺជា​រឿង​មិន​ពិត។ ព្រោះ​ថា បូជនីយដ្ឋាន​សព្វថ្ងៃ​នេះ នៅតែ​មាន​មនុស្ស​ជាច្រើន​បាន​មក​បន់​ស្រន់​​ហើយ​ចេះតែ​សមប្រកប​មក​ដល់​ពេល​បច្ចុប្បន្ន ទើប​មាន​អ្នក​ចូល​បច្ច័យ​ជួយ​កសាង​ទី​បូជនីយដ្ឋាន​នេះ​កាន់តែ​​ច្រើន​ឡើង​ៗ។ លោក ម៉ៅ សោភណ្ឌ មាន​ប្រសាសន៍៕

 

ចង់​ដឹង​កាន់​តែ​ច្បាស់​អំពី​បញ្ហា​នេះ សូម​ចុច​ទស្សនា​វីដេអូ​ខាង​ក្រោម​នេះ៖

 

 

 

 

 

 

 

 

 

អត្ថបទ៖ ប៊ិន ប៊ុណ្ណា