រៀនធ្វើមុខម្ហូប "ឆាឆ្អឹងជំនីជ្រូកជូរអែម" ងាយៗ
- 2016-10-20 23:02:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រៀនធ្វើមុខម្ហូប "ឆាឆ្អឹងជំនីជ្រូកជូរអែម" ងាយៗ
ចន្លោះមិនឃើញ
មុខម្ហូប "ឆាឆ្អឹងជំនីជ្រូកជូរអែម" ជាមុខម្ហូបពេញនិយមមួយ ដែលមានក្នុងបញ្ជីមុខម្ហូបស្ទើរគ្រប់ភោជនីយដ្ឋានទៅហើយនាពេលបច្ចុប្បន្ន។ យ៉ាងណា ប្រហែលមានប្រិយមិត្តមួយចំនួនមិនទាន់ដឹងពីវិធីធ្វើមុខម្ហូបមួយនេះ។ អីចឹងកុំឲ្យខាតពេលយូរយើងទៅរៀនធ្វើទាំងអស់គ្នាតែម្ដង!
គ្រឿងផ្សំ
ឆ្អឹងជំនីជ្រូក ម្សៅស៊ុប ទឹកត្រី ស្ករស ម្សៅមី ខ្ទឹមក្រហមចិញ្ច្រាំ ខ្ទឹមសចិញ្ច្រាំ ប៉េងប៉ោះ ទឹកខ្មេះ បន្លែផ្សេងៗតាមចូលចិត្ត
វិធីធ្វើ
ប្រឡាក់ឆ្អឹងជំនីជ្រូកជាមួយម្សៅស៊ុប ទឹកត្រី ស្ករស និងម្សៅមី ទុកចោល៣០នាទី រួចយកទៅបំពងឲ្យក្រៀម យកខ្ទះដាក់ខ្លាញ់ឲ្យក្ដៅ ដាក់ខ្ទឹមសខ្ទឹមក្រហមចូល ដាក់ប៉េងប៉ោះឆាឲ្យរលាយចូលគ្នា ទើបដាក់ឆ្អឹងជំនីចូល ដាក់ទឹកត្រី ម្សៅស៊ុប
ទឹកខ្មេះ ទឹកសាប ឆាឲ្យសព្វ
អាចដាក់បន្លែជាច្រើនទៀតតាមការចូលចិត្ត ដូចជាម្ទេសប្លោក ម្នាស់ និងខ្ទឹមបារាំង។
ទស្សនាវីដេអូខាងក្រោមនេះ៖
ចុចអាន៖ វិធីធ្វើ “ស្នូកក្ដាម” ងាយៗឈ្ងុយឆ្ងាញ់ខ្លួនឯង
ចុចអាន៖ឆាការីឆ្អឹងជំនីជ្រូក ទំនងហើយងាយស្រួលធ្វើទៀត!
ប្រែសម្រួល៖ វ៉ាន់ថន ប្រភព៖ Food Recip