អ្នក​ពោធិ៍សាត់ ​នរណា​មិន​ស្គាល់​ចំការ​តា​សុង ​មាន​ក្រូច​ផ្អែម​ឆ្ងាញ់​អស់​ទាស់

  • 2016-10-21 17:20:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថិតិ​ក្នុង​ភូមិ​អូរព្រាល ឃុំ​សំរោង ​ស្រុក​ភ្នំ​ក្រវាញ ​ខេត្ត​ពោធិ៍សាត់ ​មាន​ចំការ​មួយ​ប្រហែល​ជា​២០​ហិតា ដាំ​សុទ្ធ​តែ​ក្រូច​ពោធិ៍សាត់​សុទ្ធ ដែល​អ្នក​ស្រុក​ក្នុង​តំបន់​នេះ​សុទ្ធ​តែ​ស្គាល់​គ្រប់​គ្នា​ថា​ជា​ចំការ​របស់​លោក​តា សុង។

 

 

ចំការ​មួយ​នេះ​ដែរ មាន​ឈ្មោះ​ល្បី​ខ្លាំង​ណាស់ ព្រោះ​ក្រូច​ដែល​នាំ​ចេញ​ពី​ចំការ​នេះ សុទ្ធ​តែ​ប្រភេទ​​លេខ​១ ​ទាំង​អស់ ពោល​គឺ​នាំ​ចេញ​ទៅ​លក់​នៅ​បាត់​ដំបង ​និង​រាជ​ធានី​ភ្នំពេញ​ជា​ដើម។ ដោយ​១​រដូវ​ទៅ​១​រដូវ ​មាន​គេ​មក​ម៉ៅ​យក​ទាំង​ចំការ​តែ​ម្ដង ​មិន​ចាំ​បាច់​ទៅ​ហត់​បេះ​លក់​ដោយ​ខ្លួន​ឯង​នោះ​ទេ។

 

អ្នក​ស្រី សុង លីនីន ​កូន​ស្រី​របស់​លោក​តា សុង ​បាន​រៀប​រាប់​ថា​ក្នុង​ចំការ​នេះ ​សុទ្ធ​តែ​ដាំ​ក្រូច​ពូជ​ល្អ​ៗ​ទាំង​អស់ ដែល​មាន​ឈ្មួញ​មក​កក់​ទុក ​តាំង​ពី​ក្រូច​ចេញ​ក្តិប​មក​ម្ល៉េះ។ ​អ្វី​ដែល​កាន់​តែ​ពិសេស​ទៀត​នោះ ​ឈ្មួញ​ដែល​ទិញ​ក្រូច​យក​ទៅ​លក់​នោះ ​តែងតែ​និយាយ​ថា ​ក្រូច​ចំការ​នេះ​លក់​បាន​ថ្លៃ​ល្អ ហើយ​មាន​ទីផ្សារ​ណាស់។ ដោយសារ​តែ​ក្រូច​លក់​មិន​ចង់​ទាន់​នេះ​ហើយ ​អ្នក​ស្រី លីនីន ​បាន​បញ្ជាក់​ថា​ក្នុង​១​រដូវ ​ចំការ​អ្នក​ស្រី​អាច​ចំណេញ​ប្រាក់​បាន​ពី​៣​ម៉ឺន​ទៅ​៤​ម៉ឺន​ដុល្លារ ក្រោយ​ពី​កាត់​កង​ទៅ​លើ​ការ​ចំណាយ​ផ្សេង​ៗ​អស់​ទៅ។

 

 

ចំពោះ​ការ​ចំណេញ​ប្រាក់​បាន​គួរ​សម​នេះ ​អ្នក​មើល​ចំការ​ខាង​លើ​បាន​បន្ដ​ថា​មក​ពី​ក្រួច​នៅ​ចំការ​នេះ ទទួល​បាន​ផល​ច្រើន​មែន​ទែន ដោយ​គ្រាន់​តែ​១​ដើម អាច​មាន​ផ្លែ​ចាប់​ពី​៤០០​ទៅ​៨០០​ផ្លែ​ឯ​ណោះ។ ចំណែក​ឯ​ការ​មើល​ថែ​វិញ ហាក់​មិន​សូវ​ជា​ត្រូវ​ការ​ការ​ចំណាយ​ច្រើន​ទេ ពោល​គឺ​ជី​យក​ជី​ធម្មជាតិ​មក​ប្រើ​ច្រើន ហើយ​កម្មករ​វិញ ​ចំការ​២០​ហិតា​នេះ ប្រើ​គ្នា​តែ​ជាង​១០​នាក់​ប៉ុណ្ណោះ៕

 

 

 

 

 

អត្ថបទ៖ មុន្នី រម្យ