ក្រុមហ៊ុន អិន.ស៊ី.អិច ហុងដា សម្ពោធ​ម៉ូតូ​ហុងដា​ឌ្រីម ២០១៧ ជាមួយ​លក្ខណៈ​សម្បត្តិ​ពិសេស​ថ្មីៗ​ជា​ច្រើន

  • 2016-10-21 20:41:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ល្ងាច​ថ្ងៃ​ទី​២០ តុលា ម្សិលមិញ​នេះ ក្រុមហ៊ុន អិន.ស៊ី.អិច ហុងដា​ ដែល​ជា​ក្រុម​ហ៊ុន​ទទួល​បាន​សិទ្ធិ​ចែក​ចាយ​ផ្ដាច់​មុខ​ម៉ូតូ​ម៉ាក​ HONDA ​នៅ​កម្ពុជា និង​ជា​ក្រុម​ហ៊ុន​ឈាន​មុខ​គេ បាន​បើក​ទំព័រ​ថ្មី​មួយ​ទៀត​សម្រាប់​ឧស្សាហកម្ម​ម៉ូតូ ​ដោយ​សម្ពោធ​ជា​ផ្លូវ​ការ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រីម ស៊េរី​ថ្មី​ឆ្នាំ​២០១៧ ក្រោម​គោល​គំនិត "តារា​រះ​ថ្មី"។

 

 

ហុង​ដាឌ្រីម ២០១៧ នាំ​មក​នូវ​លក្ខណៈ​ពិសេសៗ​ជា​ច្រើន​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ជាក់​ស្តែង​របស់​អតិថិជន​ដែល​ទន្ទឹង​រង់​ចាំ​ជា​យូរ​មក​ហើយ។ ជាមួយ​នឹង​ការ​រចនា​ទំនើប​ចុង​ក្រោយ​ ម៉ូតូ​ស៊េរី​ថ្មី​នេះ​មាន​ភ្លើង​ចង្កៀង​ក្រោយ​រចនា​ម៉ូដ​ស័ក្ដិសម​ឥត​ខ្ចោះ កុង​តាក់​ភ្លើង​ដែល​ធានា​សុវត្ថិភាព និង​ផ្ដល់​ទំនុក​ចិត្ត​ខ្ពស់ ផ្ទៃ​កុងទ័រ​ទំនើប​ទាន់​សម័យ និង កុងតាក់​បញ្ឆេះ​ងាយ​ស្រួល​ប្រើ​ដែល​ទាំង​នេះ​បង្ហាញ​ពី​សករាជ​ថ្មី​នៃ​បច្ចេកវិទ្យា​ទំនើប​ឈាន​មុខ​គេ។

 

ម៉ូដែល​នេះ​ត្រូវ​បាន​រចនា​ឡើង​ប្រៀប​បាន​នឹង​​តារា​រះ​ថ្មី​ដោយ​មាន​ស្លាក​ក​ពណ៌​ក្រហម​ថ្មី ​តែម​រចនា​បែប 3D ផុស​លេច​ធ្លោ ​រស់​រវើក​ចែង​ចាំង​ប្រៀប​ដូច​កញ្ចុំ Galaxy និង​នាំ​មក​នូវ​ភាព​ទាន់​សម័យ​ជាមួយ​ពណ៌​ថ្មី​មួយ​ទៀត គឺ​ពណ៌​មាស​ដែល​យើង​ឲ្យ​ឈ្មោះ​ថា Golden Moon ដែល​ស្ថិត​ក្នុង​ចំនួន​ផលិតកម្ម​មាន​កំណត់។

 

 

បន្ថែម​លើ​លក្ខណៈ​សម្បត្តិ​ថ្មី​ពិសេសៗ​ខាង​លើ ហុងដា​ឌ្រីម​ស៊េរី​ថ្មី​ឆ្នាំ​២០១៧ នៅ​មាន​គុណ​ប្រយោជន៍​ជា​ច្រើន​ទៀត​ដែល​នាំ​មក​នូវ​ផាសុកភាព និង​ភាព​ងាយស្រួល​សម្រាប់​ការ​ធ្វើ​ដំណើរ​ដូច​ជា​ ម៉ាស៊ីន​ខ្លាំង ការ​សន្សំ​សំចៃ​សាំង និង​ភាព​ជាប់​ធន់​លើ​គ្រប់​ស្ថានភាព​ផ្លូវ​ដែល​ធ្វើ​ឱ្យ​ ហុង​ដា​ឌ្រីម ក្លាយ​ជា​ម៉ូតូ​ដែល​មាន​ប្រជាប្រិយភាព​ខ្ពស់​ជាង​គេ​បំផុត​នៅ​លើ​ទីផ្សារ​ និង​បន្ត​រក្សា​​កេរ្តិ៍​ឈ្មោះ​របស់​ខ្លួន​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ។​

 

"យើង​កំពុង​នាំ​អតិថិជន​ទៅ​កាន់​សករាជ​ថ្មីនៃ​ការ​ធ្វើ​ដំណើរ​ដោយ​ម៉ូតូ​ពោរ​ពេញ​ដោយ​ភាព​រីក​រាយ​ សន្សំ​សំចៃ​សាំង មាន​ភាព​ជឿជាក់ និង​មិន​ប៉ះពាល់​បរិស្ថាន។ ហុងដា​ឌ្រីម ស៊េរី​ថ្មី​ឆ្នាំ​២០១៧ នឹង​ធ្វើ​ឱ្យ​អតិថិជន​ក្លាយ​ជា​តារា​រះ​ថ្មី​ជាមួយ​មោទនភាព​ក្នុង​ការ​ក្លាយ​ជា​ម្ចាស់​របស់​វា"។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក បេន គាស្រ៊ីថាណាកន ជា​ប្រធាន​ក្រុមហ៊ុន អិន.ស៊ី.អិច ហុងដា។

 

 លោក បេន គាស្រ៊ីថាណាកន ជា​ប្រធាន​ក្រុមហ៊ុន អិន.ស៊ី.អិច ហុងដា

 

ហុងដា​ឌ្រីម​ស៊េរី​ថ្មី​ឆ្នាំ​២០១៧ នឹង​បង្ហាញ​ខ្លួន​លើ​ទីផ្សារ​ចាប់​ពី​ថ្ងៃ​ទី​២១ តុលា ២០១៦ ត​ទៅ​នៅ​ហាង​​លក់​ម៉ូតូ​ហុងដា​ទូទាំង​ប្រទេស។ ជម្រើស​ពណ៌​សម្រាប់​ឆ្នាំ​នេះ រួម​មាន ខ្មៅ មាស និង​ក្រហម។​

 

អ្នក​អាច​ស្វែង​រក​ព័ត៌មាន​បន្ថែម​ និង​សកម្មភាព​ផ្សេងៗ​ទាក់​ទង​នឹង​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រីម ២០១៧ ​បាន​តាម រយៈ​វិបសាយ www.ncxhonda.com.kh ឬ Facebook: Honda Cambodia-NCX និង​ហាង​​ម៉ូតូ​លក់​ហុងដា​ទូទាំង​ប្រទេស ឬ​ទាក់​ទង​អ្នកស្រី ធីតា (012 935 955) ឬ​រង់​ចាំ​ទស្សនា​វីដេអូ​ពាណិជ្ជកម្ម​ថ្មី​ដែល​នឹង​ចាក់​ផ្សាយ​ក្នុង​ពេល​ឆាប់ៗ​នេះ!

 

 

 

 

 

អត្ថបទ៖ ពាណិជ្ជកម្ម

អត្ថបទថ្មី