Bellerin៖ បើ Barca ខល​មក ខ្ញុំ​មិន​ខ្ចី​លើក​ទូរសព្ទ​ទេ

  • 2016-10-22 19:10:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Hector Bellerin ខ្សែ​ការពារ​ស្ដាំ​ឆ្នើម​វ័យ​ក្មេង​របស់​ក្រុម​កាំភ្លើង​ធំ Arsenal បាន​ឆ្លើយ​តប​នឹង​សំណួរ​របស់​អ្នក​គាំទ្រ​អំពី​លទ្ធភាព​ត្រលប់​ទៅ​ក្លឹប Barcelona វិញ ដោយ​អះអាង​ថា​លោក​នឹង​មិន​លើក​ទូរសព្ទ​នោះ​ទេ បើ​សិន​ក្លឹប​យក្ស​អេស្ប៉ាញ​មួយ​នេះ​ខល​មក​ទាក់ទង​ចង់​ទិញ​ត្រឡប់​ទៅ​វិញ។

 

 

ខ្សែ​ការពារ​ជម្រើស​ជាតិ​អេស្ប៉ាញ​វ័យ​២១​ឆ្នាំ​រូប​នេះ បាន​ចាប់​ផ្ដើម​អាជីព​ដំបូង​នៅ​ក្លឹប Barca មុន​ពេល​ផ្លាស់​មក​ Arsenal នៅ​ឆ្នាំ​២០១១ ខណៈ​កំពុង​មាន​ព័ត៌មាន​ចចាមអារ៉ាម​ថា​អាច​នឹង​ត្រលប់​ទៅ​ក្លឹប​ចាស់​វិញ​តាំង​ខែ​កញ្ញា មក​ម្ល៉េះ ព្រោះ Barca កំពុង​ស្វែង​រក​អ្នក​មក​ជំនួស​ខ្សែ​ការពារ Dani Alves ដែល​លក់​ទៅ​ឲ្យ Junventus។ ចាប់​ពី​ពេល​នោះ​មក លោក Arsene Wenger បាន​ទទូច​ថា ក្លឹប​គ្រោង​នឹង​បន្ត​កុងត្រា​ថ្មី​ឲ្យ Bellerin។

 

សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

 

 

ដោយ៖ សុផាត ប្រភព៖ Goal