Mercedes បង្ហាញ​រថយន្ត Pickup ថ្មី រាង​ដូច Nissan Navara

  • 2016-10-24 20:11:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​មក​ដល់ នៃ​រថយន្ត​ប្រភេទ Pickup ស៊េរី​ទំនើប​ដំបូង​បង្អស់ របស់​ក្រុមហ៊ុន Mercedes-Benz កំពុង​ខិត​ជិត​មក​ដល់ ខណៈ​ក្រុមហ៊ុន​ផលិត​រថយន្ត​អាល្លឺម៉ង់​មួយ​នេះ បាន​បញ្ចេញ​វីដេអូ Teaser ខ្លី​មួយ បង្ហាញ​ពី​រូបរាង និង​ផ្នែក​ខ្លះៗ នៃ​រថយន្ត​ស៊េរី​ថ្មី​នេះ មុន​ពេល​ដាក់​បង្ហាញ នៅ​ថ្ងៃ​ទី​២៥ ខែ​តុលា ខាង​មុខ​នេះ។

 

 

រថយន្ត​ប្រភេទ Pickup ថ្មី ដែល​មិន​ទាន់​មាន​ឈ្មោះ​នេះ អាច​នឹង​ត្រូវ​គេ​ហៅ​ថា «GLT» ឬ «X-Class» ដោយ​វា​មាន​មុខ ដូច​ទៅ​នឹង​ម៉ូដែល AMG ជា​មួយ​នឹង​យ៉ាន់​ដ៏​ស្រស់​ស្អាត តែ​មាន​រូបរាង​ស្រដៀង​នឹង រថយន្ត​ប្រភេទ Pickup របស់ Nissan គឺ NP300 Navara ទៅ​វិញ។

 

 

រថយន្ត​ថ្មី​របស់​ក្រុមហ៊ុន Mercedes-Benz នេះ នឹង​ត្រូវ​ដំឡើង នៅ​ក្នុង​រោងចក្រ នៃ​ប្រទេស​អេស្ប៉ាញ និង​អាហ្សង់ទីន ហើយ​នឹង​ត្រូវ​ដាក់​លក់ ចាប់​ពី​ឆ្នាំ​ក្រោយ​ទៅ នៅ​លើ​ទីផ្សារអឺរ៉ុប អូស្ត្រាលី អាហ្វ្រិក​ខាងត្បូង និង​អាមេរិក​ឡាទីន៕

 

សូម​ទស្សនា​វីដេអូ នៃ​ការ​បង្ហាញ​រថយន្ត Pickup ថ្មី​នេះ ទាំង​អស់​គ្នា៖

 

 

ប្រែសម្រួល ៖ សេង ឡុង ប្រភព ៖ carscoops