ម្ដាយ គង់ វង្សយ៉ាទី ទម្លាយរឿងកូនស្រីមានលុយទិញឡានថ្មី
- 2016-10-27 18:09:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម្ដាយ គង់ វង្សយ៉ាទី ទម្លាយរឿងកូនស្រីមានលុយទិញឡានថ្មី
ចន្លោះមិនឃើញ
គង់ វង្សយ៉ាទី ដែលទើបតែទិញរថយន្តLexus GX 470 ថែម១គ្រឿងទៀត លើរថយន្តLexus RX 300 ត្រូវបានម្ដាយរបស់ខ្លួនទម្លាយឲ្យដឹងថា រថយន្តទិញនោះ នាងមិនមានប្រាក់គ្រប់គ្រាន់ឡើយ គឺជាការទិញបង់រំលោះ។
មានវ័យជាង៤០ឆ្នាំអ្នកស្រី ហាស់ សាវី ត្រូវជាម្ដាយបង្កើត របស់ កញ្ញា គង់ វង្សយ៉ាទី បានរៀបរាប់ឲ្យដឹងថា Lexus GX 470 ថ្លៃខ្ទង់៤ម៉ឺនដុល្លារនេះ គឺកូនស្រីរបស់ខ្លួនមានប្រាក់ប្រហែលជាងពាក់កណ្ដាល ហើយនៅសល់គឺត្រូវបង់រំលោះក្នុងមួយខែត្រូវបង់ជាង៥០០ ដុល្លារ។ ម្តាយ យ៉ាទីថ្លែង៖ " កូនអើយភ័យខ្លះដែរខ្លាចរកមិនទាន់បង់ឲ្យគេ ប៉ុន្តែឥឡូវមីអូនវាមានការងារច្រើនថតរហូត បានហ៊ានទិញហ្នឹង ហើយបើបង់ទៅសល់តែទៅ៦ខែអីទៀត មិនដឹងជាអរយ៉ាងណាទេ"។ អ្នកស្រី ហាស់ សាវី លើកឡើង។
ម្ដាយរបស់តារាស្រីខាងលើបានបន្តថា បងរំលោះជិតកន្លះឆ្នាំហើយ បច្ចុប្បន្នយ៉ាទី ខំប្រឹងរកប្រាក់មិនស្គាល់ថ្ងៃឬយប់ឡើយ ដើម្បីទប់ទល់លើការចំណាយប្រចាំថ្ងៃក្នុងគ្រួសារក៏ដូចជាបង់រំលោះលើរថយន្តខាងលើ។
តាមការប៉ាន់ប្រមាណអ្នកស្រី ហាស់ សាវី ប្រាប់ថា ប្រហែលខ្ទង់ជាង១ឆ្នាំទៀត ទើប យ៉ាទី អាចរួចផុតពីបំណុលនៃការទិញរថយន្តថ្មីនេះ៕
អត្ថបទ៖ ខុត សីហា