គូស្នេហ៍តារា៦គូដែលគ្រួសារមិនទទួលស្គាល់ តែនៅតស៊ូជាមួយគ្នាដល់ទីបំផុត
- 2016-10-26 13:11:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គូស្នេហ៍តារា៦គូដែលគ្រួសារមិនទទួលស្គាល់ តែនៅតស៊ូជាមួយគ្នាដល់ទីបំផុត
ចន្លោះមិនឃើញ
បើទោះជាមានការជឿថាស្នេហាគឺជារឿងរវាងមនុស្សពីរនាក់ ប៉ុន្តែវាមិនដូច្នោះរហូតឡើយ ព្រោះជួនកាលស្នេហាក៏ត្រូវមានក៏ត្រូវមានចំណែកចូលរួមពីគ្រួសារ ហើយបើគ្រួសារខាងណាមួយមិនព្រមទទួលស្គាល់ហើយ វានឹងក្លាយជារឿងផ្សេង។
ក្នុងរង្វង់សិល្បៈ គូស្នេហ៍តារាជាច្រើនគូក៏ជួបប្រទះបញ្ហានេះដូចគ្នា បើទោះជាជីវិតពួកគេមើលទៅស៊ីវិល័យនិងបើកចំហជាងសាមញ្ញជនទូទៅក្ដី។ ថ្ងៃនេះយើងមកមើលគូស្នេហ៍តារាថៃ៦គូដែលក្រុមគ្រួសាររបស់ពួកគេមិនពេញចិត្ត ប៉ុន្តែពួកគេនៅតែតស៊ូជាមួយគ្នា ហើយគូខ្លះបានទទួលជោគជ័យយ៉ាងពេញចិត្ត៖
១. Kwan Usamanee និង Golf Pichaya
Golf និង Kwan គឺជាគូស្នេហ៍ល្បីជាងគេសម្រាប់បញ្ហាគ្រួសារមិនទទួលស្គាល់ រហូតដល់ថ្នាក់ត្រូវបែកគ្នាកាលពី១០ឆ្នាំមុន ដោយសារម្ដាយខាងស្រីមិនពេញចិត្តខាងប្រុស ប៉ុន្តែក៏ត្រលប់មកក្លាយជាគូស្នេហ៍ម្ដងទៀតនៅពេលនេះតែក៏នៅជួបបញ្ហាស្មុគស្មាញបន្តទៀតព្រោះម្ដាយនិងបងស្រីរបស់ Kwan នៅតែមិនពេញចិត្ត Golf ដដែល។
២. Noey Neko Jump និង Rith Kachai
សម្រាប់មួយគូនេះ គ្រួសារខាងប្រុសហាក់មិនពេញចិត្ត Noey ឡើយ ព្រោះក្រោយក្លាយជាសង្សារនឹងគ្នាមិនបានប៉ុន្មាន ក៏នាំគ្នាសុំឪពុកម្ដាយរៀបការ ប៉ុន្តែត្រូវឪពុកម្ដាយខាងប្រុសបដិសេធ។ យ៉ាងណា Rith ក៏នៅតស៊ូដល់ទីបំផុត និងបានកុហកគ្រួសាររបស់ខ្លួនថា Noey កំពុងមានផ្ទៃពោះ តែក៏នៅមិនបានសម្រេច ថែមទាំងត្រូវគ្រួសារគំរាមថាបើនៅតែទាក់ទងគ្នាទៀត នឹងត្រូវកាត់ឈ្មោះចេញពីបញ្ជីមរតក។
៣. Porche Saran និង Grace Chalita
តារាសម្ដែងប្រុស Porche និងមិត្តស្រីបានចាប់ផ្ដើមស្រឡាញ់គ្នាដោយលួចលាក់ តែក្រោយមកបងស្រីរបស់ Grace បានចេញមុខគំរាមប្អូនស្រីរបស់ខ្លួនថាបើនៅតែទាក់ទងតារាប្រុសនេះទៀត ខ្លួននឹងកាត់កាល់ចោលភ្លាម។
៤. Dome Pakorn Lum និង Metal Sukkhao
នៅពេលចេញមុខប្រកាសពីទំនាក់ទំនងស្នេហាជាមួយគ្នាដំបូង Dome Pakorn មិនត្រូវបានម្ដាយខាងមិត្តស្រីរបស់ខ្លួនទទួលស្គាល់ឡើយ ដោយហេតុថាតារាចម្រៀងនិងសម្ដែងរូបនេះធ្លាប់មានរឿងអាស្រូវស្នេហាច្រើនកន្លងមក។ ទោះយ៉ាងណាពេលនេះ Dome បានទទួលភ្លើងខៀវពីគ្រួសាររបស់មិត្តស្រីហើយ ក្រោយការដកពិសោធន៍ទឹកចិត្តឲ្យពួកគាត់ឃើញ។
៥. Nat Natasha និង Jeng Bigass
បើទោះជាឪពុករបស់តារាសម្ដែងស្រី Nat ហាក់មិនពេញចិត្ត Jeng ជាមិត្តប្រុសរបស់នាងប៉ុន្មាន តែពេលនេះកំឡោះ Jeng ក៏មិនរាថយឡើយ ដោយនៅតែបន្តស្វែងរកពិន្ទុសម្រាប់ខ្លួននិងសង្ឃឹមថាអាចយកឈ្នះចិត្តអនាគតឪពុកក្មេកបានពេញទំហឹង។
៦. Kob Suvanant និង Brook Danuporn
គូស្នេហ៍មួយគូនេះក៏បានឆ្លងកាត់ឧបសគ្គជាច្រើនដែរ ដោយសារម្ដាយរបស់ Brook មិនពេញចិត្តតារាសម្ដែង Kob Suvanant ឡើយព្រោះនាងជាអ្នកសិល្បៈ ហើយថែមទាំងមានចរិតក្រអឺតក្រទមមិនគោរពចាស់ទុំទៀត ក៏ប៉ុន្តែក្រោយ Kob ក្រាបសូមទោសសម្រាប់រឿងដែលខ្លួនខុសឆ្គងទាំងប៉ុន្មាន ស្នេហារបស់ពួកគេក៏អាចដំណើរទៅមុខទៀតយ៉ាងរលូន រហូតដល់ចូលរោងការជាមួយគ្នា ៕
ចុចអាន៖ក្រឡេកមើលផ្ទះធំស្កឹមស្កៃដែល Kwan ទិញឲ្យម្ដាយក្នុងតម្លៃ៣០លានបាត
ចុចអាន៖តារាសម្ដែងល្បីថៃ១០រូប ដែលមិនត្រឹមតែស្រស់ស្អាតតែអាចច្រៀងបានយ៉ាងពីរោះ
ប្រែសម្រួល៖ វ៉ាន់ថន ប្រភព៖kaijeaw