ពាន Corporate Futsal Festival ជួយផ្លាស់ប្ដូរទំនៀមទម្លាប់រវាងកម្ពុជានិងជប៉ុន
- 2016-10-26 22:22:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពាន Corporate Futsal Festival ជួយផ្លាស់ប្ដូរទំនៀមទម្លាប់រវាងកម្ពុជានិងជប៉ុន
ចន្លោះមិនឃើញ
Corporate Futsal Festival ជួយបង្កើនទំនាក់ទំនងរវាងកីឡាករនិងបណ្ដាក្រុមហ៊ុនផ្សេងៗដែលបានចូលរួមព្រមទាំងអាចផ្លាស់ប្ដូរទំនៀមទម្លាប់រវាងកម្ពុជានិងជប៉ុនផងដែរ។
លោក Tanaka ដែលជាអ្នករៀបចំកម្មវិធី
បើតាមឲ្យដឹងពីលោក Takahiro Tanaka ដែលជាអ្នករៀបចំកម្មវិធីប្រកួតលើកឡើងថា គោលបំណងធំរបស់ GFA Soriya បង្កើតកម្មវិធីបាល់ទាត់ Corporate Futsal Festival លើកទី៩នេះឡើងគឺចង់ឲ្យកីឡាករគ្រប់រូបបង្កើនទំនាក់ទំនងរវាងគ្នានិងគ្នាបន្ថែមទៀត។ វាជាឱកាសមួយសម្រាប់អ្នកចូលរួមទាំងអស់បានស្គាល់គ្នាតាមរយៈក្រុមហ៊ុនដែលបានចូលរួមផ្សេងៗនិងឲ្យកីឡាករទាំងអស់ចេះសហការជាក្រុម។
កីឡាករស្វាគមន៍គ្នាមុនការប្រកួត
តាមរយៈកម្មវិធីប្រកួតបាល់ទាត់នេះដែរជាការផ្លាស់ប្ដូរទំនៀមទម្លាប់រវាងប្រជាជនកម្ពុជានិងប្រជាជនជប៉ុន។ កម្មវិធីនេះក៏ជួយជំរុញឲ្យវិស័យបាល់ទាត់ Futsal កម្ពុជាមានភាពរីកចំរើនថែមទៀតផង។
កីឡាករក្រុមToyota
នេះជាការប្រកួតលើកទី៩របស់ Corporate Futsal Festival ដែលបានរៀបចំឡើងនិងមាន៦ក្រុមដែលចូលរួមគឺ Acleda Bank, Minebea A, Minebea B, Tama Home, Toyota Cambodia និង GFA Soriya។ ចំពោះក្រុមជើងឯកទទួលបាន ពាន់រង្វាន់មួយនិងប្រាក់រង្វាន់ ក្រុមលេខ២ ទទួលបានមេដាយប្រាក់និងប្រាក់រង្វាន់ និងលេខ៣ មេដាយសំរឹទ្ធនិងប្រាក់រង្វាន់ផងដែរ៕
អត្ថបទ៖ នួន ស៊ីណា