របៀបដាំទំពាំងបាយជូរ ១ឆ្នាំទទួលបានផល កន្លែងណាក៏ដាំបាន
- 2016-10-26 17:35:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
របៀបដាំទំពាំងបាយជូរ ១ឆ្នាំទទួលបានផល កន្លែងណាក៏ដាំបាន
ចន្លោះមិនឃើញ
គ្រាន់តែឮថាទំពាំងបាយជូរ អ្នកទាំងអស់គ្នាប្រហែលជាគិតហើយថា ប្រហែលជាពិបាកដាំណាស់ហើយ ព្រោះវាជាផ្លែឈើមួយប្រភេទមានតម្លៃថ្លៃ ហើយថែមទាំងកម្រមានអ្នកដាំទៀតផងក្នុងប្រទេសកម្ពុជា។
ប៉ុន្តែបើតាមលោក ចាន់ ថៃឈឿង ម្ចាស់ចម្ការនៅបាត់ដំបង បានបញ្ជាក់ថា វាគ្មានអ្វីពិបាកនោះទេ ប្រសិនបើប្រជាកសិករមានចិត្តចង់ដាំមែន ព្រោះទំពាំងបាយជូរងាយទទួលផល ហើយក៏មិនសូវពិបាកក្នុងការថែទាំដែរ។ អ្វីដែលសំខាន់ក្នុងការដាំ គឺត្រូវជ្រើសរើសពូជ និងមើលថែទឹកឱ្យបានល្អ។ ពូជទំពាំងបាយជូរ ដែលលោកយកមកដាំនៅចម្ការយកមកពីអាមេរិកនិងអូស្ត្រាលី ដែលជាពូជសម្រាប់ញ៉ាំផ្លែ ខណៈពូជសម្រាប់ធ្វើជាស្រាវិញ យកមកពីបារាំង។
ចង់ដឹងកាន់តែច្បាស់ សូមទស្សនាវីដេអូពន្យល់ផ្ទាល់ខាងក្រោមនេះ៖
អត្ថបទ៖ មុន្នី រម្យ