អតីតប្រពន្ធ​ ជៀស ស្រួច រក​ឃើញ​គូស្នេហ៍​ថ្មី​

  • 2016-10-27 17:53:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សាត រស្មី បាន​លើក​ឡើង​ថា​ បន្ទាប់​ពីបែក​បាក់​អតីត​ស្វាមី​លោក ជៀស ស្រួច អស់​រយៈ​ពេល​១០​ឆ្នាំ​រហូត​មក​ដល់​ពេល​នេះ ​នាង​រក​ឃើញ​គូស្នេហ៍​ថ្មី​ដែល​ត្រូវ​ចិត្ត​ហើយ​។

 

 

“ច៎ាស​បង​​ខ្ញុំ​រក​ឃើញ​អ្នក​ថ្មី​ហើយ​គាត់​គឺ​ជា​អនិកជន​ខ្មែរ​ដែល​រស់​នៅ​សហរដ្ឋ​អាមេរិក ខ្ញុំ​និង​គាត់​បាន​ស្រឡាញ់​គ្នា​អស់​រយៈ​ពេល​ជាង​មួយ​ឆ្នាំ​មក​ហើយ​ ពេល​នេះ​យើង​កំពុង​តែ​សិក្សា​ពី​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក ​គាត់​ដឹង​រឿង​រ៉ាវ​ខ្ញុំ​(ជាមួយ ជៀស ស្រួច) តែ​គាត់​មិន​ប្រកាន់​ខឹង​នឹង​ខ្ញុំ​ទេ​បង​"។ សាត រស្មី ថ្លែង​។

 

 

អតីតភរិយាលោក ជៀស ស្រួច បន្ថែម​ថា​ រូប​នាង​មិន​ទាន់​ចង់​បង្ហាញ​មុខ​គូស្នេហ៍​ឲ្យ​មហា​ជន​បាន​ស្គាល់​នោះ​ទេ​​ ព្រោះ​តែ​នាងជាប់​រវល់​ជាមួយ​ការងា​រសិល្បៈ​ ណា​មួយ​ចង់​ឲ្យ​ទស្សនិកជន​ភ្ញាក់​ផ្អើល​នៅ​ពេល​ក្រោយ​។ នាង​បន្ថែម​៖​ "ច៎ាសបង...​បើ​និយាយ​ពី​រឿង​រៀប​ការ​វិញ​ប្រហែ​ល​ជារៀង​យូរបន្តិច ​ព្រោះ​ជាប់​រវល់​ការងារ​រៀងៗ​ខ្លួន​បង​"។

 

តួឯក​ស្រី​នៅ​ក្នុង​រឿង​ "ត្រកូល​អ្នក​ប្រដាល់​" បញ្ជាក់​ថា​ ថ្ងៃ​ខាង​មុខ​បើ​សិន​ជា​នាង​រៀប​ការ​ នឹងអនិកជន​ខ្មែរ​ដែល​រស់​នៅ​សហរដ្ឋ​អាមេរិកនេះ​ នាង​នឹង​ឈប់​ពី​សិល្បៈទាំងស្រុង​ ព្រោះ​ត្រូវ​ទៅ​រស់​នៅ​ជាមួយ​ស្វាមី​នៅ​ទីនោះ​​​​៕

 

អត្ថបទ៖ ឆុង ស៊ីណា​​​​​​ន