មីយ៉ាន់ម៉ា ជួប​ករណី​ដំបូង​បង្អស់ នៃ​ការ​ឆ្លង​វីរុស​ហ្ស៊ីកា

  • 2016-10-28 14:51:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រ្តី​មាន​ផ្ទៃពោះ ជា​ជនជាតិ​បរទេស​ម្នាក់ ដែល​រស់​​នៅ​ក្នុង​ទីក្រុង Yangon នៃ​ប្រទេស​មីយ៉ាន់ម៉ា បាន​ឆ្លង​វីរុស​ហ្ស៊ីកា។ នេះ​បើ​យោង​តាម​ទូរទស្សន៍​មីយ៉ាន់ម៉ា MRTV ប្រាប់​ឲ្យ​ដឹង កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ កន្លង​ទៅ​នេះ។

 

(រូបតំណាង)

 

អ្នក​នាំ​ពាក្យ​ក្រសួង​ព័ត៌មាន លោក Myint Kyaw បាន​ប្រាប់​ឲ្យ​ដឹង​ថា វា​គឺ​ជា​ករណី​ឆ្លង​វីរុស​ហ្ស៊ីកា ដំបូង​គេ​បង្អស់ ដែល​កើត​មាន​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។

 

គួរ​បញ្ជាក់​ផង​ដែរ​ថា វីរុស​ហ្ស៊ីកា បាន​ឆ្លង​រីក​រាល​ដាល ដល់​ប្រទេស និង​តំបន់ ចំនួន​៦០ រួច​មក​ហើយ ចាប់​តាំង​ពី​ផ្ទុះ​ឡើង​លើក​ដំបូង នៅ​ក្នុង​ប្រទេស​ប្រេស៊ីល កាល​ពី​ឆ្នាំ​មុន ដោយ​រហូត​មក​ទល់​នឹង​ពេល​នេះ កុមារ​កើត​មក​មាន​ក្បាល​តូច​ខុស​ប្រក្រតី ដោយ​សារ​តែ​វីរុស​ហ្ស៊ីកា មាន​រហូត​ដល់​ទៅ ១ ៩០០​ករណី។

 

ចំណែក​ឯ ប្រទេស​សិង្ហបុរី និង​ថៃ វិញ គឺ​ជា​ប្រទេស​ដែល​រង​ផល​ប៉ះពាល់​ច្រើន​បំផុត នៅ​តំបន់​អាស៊ីអាគ្នេយ៍ ដោយ​មាន​ករណី​ឆ្លង​វីរុស​ហ្ស៊ីកា រហូត​ដល់​ទៅ ៨០០​ករណី​ឯណោះ៕

 

ប្រែសម្រួល ៖ សេង ឡុង ប្រភព ៖ channelnewsasia

អត្ថបទពេញនិយម