Kawasaki Z1000 R ឆ្នាំ 2017 ឃើញ​ភ្លាម​លង់​ភ្លែត!

  • 2016-10-28 17:19:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ម៉ូតូ​ជប៉ុន​ Kawasaki បាន​បង្ហាញ​ជា​ផ្លូវ​ការ​នូវ​រូបរាង​ម៉ូតូ​ធំ​ស៊េរី​ថ្មី​ម៉ូដែល​ Z1000 R ឆ្នាំ​ ២០១៧ ដែល​មាន​រូបរាង​ស្អាត​ទាក់​ចិត្ត​អ្នក​ស្រឡាញ់​ម៉ូតូ​ធំ។

 

 

រូបរាង​របស់​ Z1000 R ស៊េរី​ថ្មី​ហាក់​មិន​មាន​អ្វី​ប្រែ​ប្រួល​ខ្លាំង​ខុស​ប្លែក​ពី​ស៊េរី​មុន​ឡើយ ប៉ុន្តែ​មាន​ការ​លេង​ពណ៌​ម៉ូតូ​ខុស​ប្លែក​ពី​មុន​ ដោយ​មាន​ពណ៌​រាង​ប្រផេះ​ លាយ​ពណ៌​ខ្មៅ​ និង មាន​ខ្សែ​ឆ្នូត​ពណ៌​បៃតង​ថែម​ទៀត​ផង។ ចំពោះ​កម្លាំង​ម៉ាស៊ីន​វិញ​នៅ​តែ​មាន​កម្លាំង​ ១ ០៤៣ សេសេ​ ដដែល ហើយ​ក៏​​មាន​ភ្ជាប់​ជា​មួយ​ប្រព័ន្ធ​ហ្វ្រាំង​ ABS ផង​ដែរ។

 

 

ម៉ូតូ​ធំ​ដ៏​ទាក់​ទាញ​នេះ​នឹង​បង្ហាញ​វត្តមាន​ជា​សាធារណៈ​នៅ​ខែ​ក្រោយ​ ក្នុង​កម្មវិធី​ EICMA នា​ទីក្រុង​ Milan ប្រទេស​អ៊ីតាលី ហើយ​នឹង​​បញ្ចេញ​លក់​លើ​ទីផ្សារ​បរទេស​​នៅ​ខែ​មករា​ ឆ្នាំ​ ២០១៧ ខាង​មុខ។ ក្រុមហ៊ុន​នៅ​មិនទាន់​ឲ្យ​ដឹង​ពី​តម្លៃ​ម៉ូតូ​ Z1000 R ស៊េរី​ថ្មី​នេះ​នៅ​ឡើយ​ទេ៕​​​​​​

 

 

 

 

 

 

ចុច​អាន៖ ម៉ូតូ​ស្ព័រ KTM RC & KTM Duke តម្លៃ​នៅ​សល់​ប៉ុន្មាន​ទៅ?

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ AutoEvolution​

អត្ថបទពេញនិយម