២បទពីតារាចម្រៀងពន្លកថ្មី ធីណាន់ រតនា យ៉ាងណាដែរ?
- 2016-10-28 21:38:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
២បទពីតារាចម្រៀងពន្លកថ្មី ធីណាន់ រតនា យ៉ាងណាដែរ?
ចន្លោះមិនឃើញ
កញ្ញា ធីណាន់ រតនា បានយកបទចម្រៀងពីរបទមកបកស្រាយ ដោយគ្មានភ្លេងដែលសុទ្ធសឹងជាបទបែបមនោសញ្ចេតនា "ម្នាក់នេះសង្សារម្នាក់នោះសង្សារចុះអូន" និងបទ "បាចផ្កាម្រះព្រៅ"។
ទាំងពីរបទខាងលើនេះបទ "ម្នាក់នេះសង្សារម្នាក់នោះសង្សារចុះអូន" ជាបទរបស់នាងផ្ទាល់នៅក្នុងផលិតកម្ម សាស្តា ចំណែកបទ "បាចផ្កាម្រះព្រៅ" ជាសំនៀងដើមរបស់អ្នកស្រី រស់ សេរីសុទ្ធា ។ ក្រោយពីមានឈ្មោះ ជាតារាចម្រៀងរបស់ផលិតកម្ម សាស្តា បានត្រឹមតែមួយខែ ធីណាន់ រតនា មានចម្រៀង ៤ បទបានចេញលក់ជាស៊ីឌីនៅលើទីផ្សារ។
បទចម្រៀងទាំង៤បទចេញលក់នៅលើទីផ្សាររួមមាន " ម្នាក់នេះសង្សារម្នាក់នោះសង្សារចុះអូន" បទ“លេបថ្នាំច្រលំមែនទេទើបនឹកអូន" បទ "បើបំភ្លេចបងបានអូនបំភ្លេចយូរហើយ" និងមួយបទទៀត "ស្មោះអូនខាតប៉ុន្មាន"។ ក្រៅពីបទចម្រៀងទាំង៤បទនេះ កញ្ញា ធីណាន់ រតនា ក៏មានបទចម្រៀង ១០ ទៀតសម្រាប់ចេញជាបន្តបន្ទាប់ផងដែរ។ ធីណាន់ រតនា បញ្ជាក់។
ចង់ដឹងថាតារាចម្រៀងស្រីក្នុងផលិតកម្ម សាស្តា បកស្រាយបទចម្រៀង "ម្នាក់នេះសង្សារម្នាក់នោះសង្សារចុះអូន" និងបទ "បាចផ្កាម្រះព្រៅ" ជាសំនៀងដើមរបស់អ្នកស្រី រស់ សេរីសុទ្ធា ពីរោះយ៉ាងណានោះតោះទៅទស្សនាខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទ៖ ឆុង ស៊ីណាន