Benelli ងាក​អភិវឌ្ឍ​ម៉ូតូ​ម៉ាស៊ីន​តូច តម្រូវ​ចំណូលចិត្ត​ទីផ្សារ​អាស៊ីអាគ្នេយ៍

  • 2016-10-30 18:33:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Benelli ជា​​យីហោ​ក្រុមហ៊ុន​ផលិត​ម៉ូតូ​ដ៏​ល្បី​​មួយ​របស់​អ៊ីតាលី បាន​អភិវឌ្ឍ​ម៉ូតូ​ជំនាន់​ថ្មី​ដែល​មាន​កម្លាំង​ម៉ាស៊ីន​តូច​ជា​ង​មុន ជា​យុទ្ធសាស្រ្ត​ពង្រីក​ទីផ្សារ​​​ប្រើប្រាស់​ម៉ូតូ​របស់​អឺរ៉ុប​នៅ​​តំបន់​អាស៊ី​​។

 

 

លោក ផេង ដារ៉ា អ្នក​គ្រប់គ្រង​ទូទៅ​របស់​ក្រុមហ៊ុន Nengshun & Ranqun Motor បាន​ឲ្យ​ដឹង​ថា ដោយសារ​មើល​ឃើញ​ទំនោរ​និយម​ម៉ូតូ​ដែល​មាន​កម្លាំង​ម៉ាស៊ីន​តូច​មាន​ការ​គាំទ្រ​​ច្រើន​​​ ក្រុមហ៊ុន Benelli បាន​សហការ​ជាមួយ​រោងចក្រ​ផលិត​ម៉ូតូ​នៅ​ប្រទេស​ថៃ​ដែល​ជា​ទីផ្សារ​ប្រើប្រាស់​ម៉ូតូ​ដ៏​ធំ​ ក្នុង​ការ​ផលិត​ម៉ូតូ​ដែល​មាន​កម្លាំង​ម៉ាស៊ីន​តូច ដើម្បី​បម្រើ​ទីផ្សារ​អ្នក​ប្រើប្រាស់ផ្តោត​លក់​ចែកចាយ​នៅ​​​ក្នុង​តំបន់អាស៊ីអាគ្នេយ៍​។

 

លោក​ថា TNT 135 ជា​ម៉ូតូ​ដំបូង​ដែល​ក្រុមហ៊ុន​បាន​អភិវឌ្ឍ​ជាមួយ​កម្លាំង​ម៉ាស៊ីន​តូច​ 135 សេសេ​ដែល​មាន​ការ​រចនា​ថ្មី​បច្ចេកវិទ្យា​និង​រូបរាង​ខុ​ស​ពី​គេ។

 

“យើង​ធ្លាប់​តែ​ផលិត​ម៉ូតូ​ដែល​មាន​កម្លាំង​ម៉ាស៊ីន​ធំៗ​ដូចជា​ ៣០០ សេសេ និង ២៥០ សេសេ ហើយ​ការ​ផលិត​ម៉ូតូ​ដែល​មាន​កម្លាំង​ម៉ាស៊ីន ១៣៥ សេសេ​ ជា​លើក​ដំបូង"។

 

​អ្នក​គ្រប់គ្រង​រូប​នេះ​​បញ្ជាក់​ថា ​គោលដៅ​​របស់​ក្រុមហ៊ុន​ដើម្បី​​​ប្រកួត​ប្រជែង​ក្រុមហ៊ុន​ដទៃ​ទៀត​ដូចជា Honda និង Kawasaki ដែល​​ទទួល​ជោគជ័យ​​លើ​ការ​ផលិត​ម៉ូតូ​ដែល​មាន​កម្លាំង​ម៉ាស៊ីន​តូច និង​ណាមួយ​​ក៏​​ដើម្បី​ពង្រីក​យីហោ​ក្រុមហ៊ុន​​​ម៉ូតូ​របស់​អ៊ីតាលី​នេះ ​សម្រាប់​អតិថិជន​នៅ​តំបន់​អាស៊ីអាគ្នេយ៍។

 

ទីផ្សារ​អាស៊ី​មាន​រីក​លូតលាស់​​លើ​ការ​ប្រើប្រាស់​ម៉ូតូ​ដែល​មាន​កម្លាំង​តូច ជាពិសេស​​ក្រម​យុវវ័យ​ដែល​នាំ​​ឲ្យ​ក្រុមហ៊ុន​​​យីហោ​ធំៗ​បាន​ងាកទៅ​អភិវឌ្ឍ​ប្រភេទ​ម៉ូតូ​ដែល​មាន​កម្លាំង​ម៉ាស៊ីន​តូច ​ដើម្បី​​ស្រប​តាម​ទំនោរ​និយម​នេះ​​។

 

 

លោក ផេង ដារ៉ា បាន​បញ្ជាក់​ថា TNT 135 ជា​ប្រភេទ​ម៉ូតូ Mini-Bike ដែល​បំពាក់​កម្លាំង​​ម៉ាស៊ីន 135 សេសេ។ ​វា​​អាច​គេ​ហៅ​ថា​អ្នក​ប្រយុទ្ធ​តាម​ដង​ផ្លូវ Street Fighter ដោយសារ​ការ​​រចនា​រូបរាង​និង​​ការ​បំពាក់​បច្ចេកវិទ្យា​​របស់​វា​មិន​ចាញ់​ម៉ូតូ​ដែល​មាន​កម្លាំង​ម៉ាស៊ីន​ធំ​។ ពិសេស​មួយ​ទៀត ម៉ូតូ​នេះ​​គេ​អាច​យក​ទៅ​​កែកុន​​បន្ថែម​តាម​ចំណូលចិត្ត​របស់​អ្នក​ប្រើប្រាស់ ដែល​ជា​ទំនោរ​កំពុង​ពេញ​និយម​បំផុត​សម្រាប់​យុវវ័យ​សម័យ​ថ្មី​។

 

អត្ថបទ៖ ប៊ុណ្ណារ៉ា