លើ​ដង​ខ្លួន សុវណ្ណ រ៉ាផា មាន​ស្នាម​សាក់​ត្រង់​​ត្រគាក​

  • 2016-10-31 16:09:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ និង​ម៉ូដែល ​កញ្ញា សុវណ្ណ រ៉ាផា យប់មិញ​នេះ​ បាន​បង្ហាញ​ស្នាម​សាក់​​សិច​ស៊ី​​ត្រង់​ត្រគាក របស់​ខ្លួន ដោយក្នុង​នោះ នាង​​និយាយ​ថា នៅ​លើ​ដង​ខ្លួន​របស់​នាង​មាន​តែ​ស្នាម​សាក់​១កន្លែង​នេះ​​ប៉ុណ្ណោះ។

 

 

ស្នាម​សាក់​នោះ ​មាន​រូប​មកុដ និង​​អក្សរ​ជា​ភាសា​អង់គ្លេស​ Sovan Rapha ដែល​ជា​ឈ្មោះ​របស់​នាង​តែ​ម្ដង។ តារា​ស្រី​​រូប​នេះ បាន​ឲ្យ​ដឹង​ថា ស្នាម​សាក់​នេះ ​នាង​ទើបតែ​សាក់​​កាល​ពី​ពេល​ថ្មីៗ​នេះ ដោយសារតែ​ការ​ស្រលាញ់​ជា​យូរ​ណាស់​មក​ហើយ មិន​មាន​ចង់​បង្ហាញ​ភាព​​កាច​សាហាវ ឬ មន្តអាគម​អ្វី​ឡើយ។

 

រ៉ាផា បន្ត​ឲ្យ​ដឹង​ថា វា​ជា​ស្នាម​សាក់​ទី១​លើ​ដង​ខ្លួន​របស់​នាង ហើយ​នាង​​នៅ​មិន​ទាន់​មាន​គម្រោង​សាក់​នៅ​កន្លែង​ណា​​ផ្សេង​ទៀត​នៅ​ឡើយ​ទេ។ សូម​ស្ដាប់​ការ​បង​ស្រាយ ការ​ពន្យល់​របស់ រ៉ាផា ពី​ស្នាម​​សាក់​​នេះ៕

 

 

អត្ថបទ៖ ខុត សីហា