ខានឡើងសង្វៀនយូរ ខុន ស៊ីចាន់ នៅតែវ៉ៃល្អ
- 2016-11-01 13:39:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខានឡើងសង្វៀនយូរ ខុន ស៊ីចាន់ នៅតែវ៉ៃល្អ
ចន្លោះមិនឃើញ
បន្ទាប់ពីរៀបការរួច ខុន ស៊ីចាន់ ផ្អាកឡើងសង្វៀនមួយរយៈធំ ទើបតែបង្ហាញមុខនៅសង្វៀន PNN កាលពីថ្ងៃអាទិត្យ ទី៣០ ខែតុលា ឆ្នាំ២០១៦ ហើយជាសង្វៀនទី១របស់គេដែរ។
កីឡាករទម្ងន់ស្រាល ខុន ស៊ីចាន់ បានវិលមករកសង្វៀនគុនខ្មែរវិញ ប៉ុន្តែដូរឈ្មោះទៅជា ចាន់ ស៊ីចាន់ ជំនួសវិញ។ ជើងខ្លាំងរូបនេះប្រាប់ថា ដោយរវល់នឹងរបរកស៊ីផងក៏ដូចជារវល់ធ្វើផ្ទះផងទើបធ្វើឲ្យខ្លួនមិនអាចដកឃ្លាមកហ្វឹកហាត់និងឡើងបង្ហាញមុខនៅបណ្ដាសង្វៀនផ្សេងៗបាន។
ម្ចាស់ខ្សែក្រវាត់ក្នុងទ្រុងនេះឲ្យដឹងទៀតថា ដោយខ្វះលុយបង្គ្រប់ធ្វើផ្ទះផង និងទំនេរច្រើន ឥឡូវរូបនេះសម្រេចចូលប្រឡូកប្រដាល់គុនខ្មែរវិញ។ ការប្រកួតដំបូងនៅមិនទាន់ល្អ ដូចមុននោះទេដោយដៃជើងនៅរាងស្ពឹកហើយមិនសូវធ្ងន់ដូចមុន។
ទោះជាខានឡើងសង្វៀនយូរជើងខ្លាំងរូបនេះនៅតែធ្វើបានល្អដោយយកឈ្នះពិន្ទុដាច់លើកីឡាករ ដុម កែវដប កាលពីល្ងាចថ្ងៃអាទិត្យ។ រូបគេជាម្ចាស់ខ្សែក្រវាត់វ៉ៃក្នុងទ្រុងនៅសង្វៀន MYTV អំឡុងឆ្នាំ ២០១៤-០២១៥៕
អត្ថបទ៖ នួន ស៊ីណា