ផ្លែចាករសជាតិផ្អែមស្អិត ផ្លែឈើពិសេសប្រចាំនៅតាតៃ
- 2016-11-02 22:55:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផ្លែចាករសជាតិផ្អែមស្អិត ផ្លែឈើពិសេសប្រចាំនៅតាតៃ
ចន្លោះមិនឃើញ
មានក្លិនឈ្ងុយប្រហើរ និងរសជាតិផ្អែមមុត ផ្លែចាកជាផ្លែឈើប្រចាំតំបន់ដែលមានលក់នៅរមណីយដ្ឋានកម្សាន្តតាតៃ។
បងប្អូនអ្នកលក់មួយរូបប្រាប់ថា ផ្លែចាកក្រៅពីនៅតំបន់តាតៃពិបាករកណាស់ ដែលជាដំណាំដាំដុះដោយអ្នកស្រុកផ្ទាល់តែម្តង។
ផ្លែចាកសាច់របស់វាអាចញាំភ្លាមៗ ឬញាំជាមួយស្ករឬដោះគោក៏បាន។ ក្រៅពីអាចយកធ្វើជាបង្អែម សម្បករបស់វាអាចយកទៅព្យាបាលសម្រាប់អ្នកកើតទឹកនោមផ្អែមឬលើសឈាមយ៉ាងពូកែ។ ផ្លែនេះមានលក់ជាធ្លាយ ដែលមួយធ្លាយមានប្រហែល ២០ ទៅ ៣០ ផ្លែ តម្លៃ ១៥ ០០០ រៀល៕
អត្ថបទ៖ ប៊ុណ្ណារ៉ា