អ៊ុន​ សិទ្ធា ទម្លាយ​រឿង​ សាក់រូប​យ័ន្ត​

  • 2016-11-04 14:45:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្តែង​ អ៊ុន សិទ្ធា បាន​បង្ហើប​មក​កាន់​ Sabay ថា​សាក់​ដែល​នៅ​ក្រោយ​ខ្នង​លោក​ គឺ​សាក់​យ័ន្ត​ ហើយ​សាក់​នេះ​ដែរ សម្រាប់​ការ​ពារ​ខ្លួន​ ពី​មាសត្រូវប៉ុនប៉ង​បំណង​មិន​ល្អ​​តាម​ផ្លូវ​ងងឹត។

 

តួ​ប្រុស​ក្នុង​រឿង "ប៉ុបពីទៅហូលីវូដ" រូបនេះ​បន្ត​ឲ្យ​ដឹង​ទៀត​ថា​​លោក​សាក់​បាន​ប្រមាណ​ជាង​១​ខែ​ហើយ​៖ "បង​សាក់​ជាង​មួយ​ខែ ហើយអូន​។ ការ​សាក់​នេះ​គឺគ្រាន់​តែ​ទុក​ការពារ​ខ្លួន ក្រែង​មាន​គេ​មាន​បំណង​មិនល្អ​តាម​បែបអរូបិយអីចឹង ណាមួយ​កុំ​ឲ្យ​មាន​ឧបទ្រពចង្រៃ​ ប៉ុន្តែ​កន្លង​មក​ដូចជា​មិនដែល​​មាន​បញ្ហា​អី​ទេ​អូន​"។

 

 

តារា​សម្បុរ​ស្រអែម​រូបនេះ បញ្ជាក់​ថា​​លោក​មិន​មែន​ជា​អ្នក​ជឿ​ទៅលើ​អបិយជំនឿងប់ងុល​នោះទេ ប៉ុន្តែ​​ការ​សាក់​នេះ​គឺ​គួប​ផ្សំ​នឹង​ការ​ស្រលាញ់​ តាំងពី​យូរ​ណាស់​មក​ហើយ ប៉ុន្តែ​គ្រាន់​​តែលោក​មិន​មាន​ឱកាស​។ ហើយសាក់​នេះ​ លោក​ថា តម្រូវ​ឲ្យ​តម​ពីរ​មុខ​ គឺ​ហាម​បរិភោគសាច់​ឆ្កែ និង​ដើរ​ក្រោម​ស្នួល​ខោអាវ៕

 

អ៊ុន សិទ្ធា ​តារា​សម្តែង​ខ្មែរដំបូង​ដែលប្រលង​គំនូរ​​ជាប់​លេខ១ប្រចាំ​ប្រទេស

 

អត្ថបទ៖ ថា ម៉ាលីដា

រូបថតសាក់៖ Instagram សិទ្ធា