ភក្តី រំលឹកបទពិសោធន៍ជិះយន្តហោះកាត់ព្យុះមកកោះកុង
- 2016-11-07 22:37:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភក្តី រំលឹកបទពិសោធន៍ជិះយន្តហោះកាត់ព្យុះមកកោះកុង
ចន្លោះមិនឃើញ
ខេត្តកោះកុង ហាក់បីស្ថិតនៅសែនឆ្ងាយកាលពីអតីតកាល បើទោះបីវាមានចម្ងាយតែជាង 271 គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ ស្ថានភាពពីមុនដែលខេត្តកោះកុងមិនទាន់មានផ្លូវតភ្ជាប់ល្អប្រសើរ ការធ្វើដំណើរមកខេត្តជាប់សមុទ្រមួយនេះ មានតែជិះកាណូតកាត់សមុទ្រចេញពីខេត្តព្រះសីហនុនិងតាមជើងយន្តហោះពីភ្នំពេញតែប៉ុណ្ណោះ។
ការធ្វើដំណើរតាមជើងយន្តហោះត្រូវចំណាយច្រើន ហើយបើជិះកាណូតក៏ប្រឈមមុខគ្រោះថ្នាក់ច្រើនដែរ។
ភក្តីពលរដ្ឋខេត្តកោះកុងមួយរូបរំលឹកបទពិសោធន៍ការធ្វើដំណើរតាមយន្តហោះ ដែលត្រូវរងព្យុះភ្លៀងបក់បោកធ្វើឲ្យយន្តហោះត្រូវពង្វាងផ្លូវធ្វើដំណើរបន្ទាន់។ យុវជនរូបនេះប្រាប់ថា បទពិសោធន៍នេះគេនៅតែចងចាំជានិច្ច បើទោះបីវាកន្លងផុតទៅរាប់សិបឆ្នាំក៏ដោយ។
ខេត្តកោះកុងមានការអភិវឌ្ឍច្រើនក្រោយការតភ្ជាប់កំណាត់ផ្លូវជាតិលេខ ៤៨ ដែលធ្វើឲ្យពលរដ្ឋអាចធ្វើដំណេើរមកខេត្តមានព្រំដែនសមុទ្រជាប់ថៃនេះងាយស្រួលជាងមុន៕
អត្ថបទ៖ ប៊ុណ្ណារ៉ា