CL ចេញមុខសុំទោសអ្នកគាំទ្រអ៊ីស្លាម ចំពោះបើពាក្យក្នុងគម្ពីរ Quran ក្នុងបទចម្រៀង
- 2016-11-08 04:01:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
CL ចេញមុខសុំទោសអ្នកគាំទ្រអ៊ីស្លាម ចំពោះបើពាក្យក្នុងគម្ពីរ Quran ក្នុងបទចម្រៀង
ចន្លោះមិនឃើញ
តារាចម្រៀង CL សមាជិកក្រុម 2NE1 បានបង្ហោះសារសុំទោសលើបណ្ដាញសង្គមទៅកាន់អ្នកគាំទ្រដែលកាន់សាសនាអ៊ីស្លាម សម្រាប់ការចម្រៀងបទ “MTBD” ដែលជា version ចាស់មានពាក្យក្នុងគម្ពីរ Quran ក្នុងបទនោះ។
វាមានរយៈពេល២ឆ្នាំមកហើយដែល CL ធ្លាប់ទទួលការតវ៉ាផ្លូវការពីសហព័ន្ធកូរ៉េមូស្លីម ចំពោះការយកពាក្យក្នុងគម្ពីរ Quran បញ្ចូលក្នុងបទចម្រៀងទោល “MTBD”។ ថ្វីបើទាំង CL និងផលិតកម្ម YG បានសម្របសម្រួលការមិនពេញចិត្តចំពោះបទ “MTBD” អំឡុងពេលផ្សព្វផ្សាយម្ដងរួមមកហើយ ប៉ុន្តែអ្នកគាំទ្រអ៊ីស្លាមបានចាប់ផ្ដើមខឹងសម្បារសាជាថ្មីពេល CL យកបទនេះមកច្រៀងសាជាថ្មីក្នុងការប្រគំតន្ត្រីនៅអាមេរិកនាពេលថ្មី។
អ្នកគាំទ្រអ៊ីស្លាមបានបង្ហាញការមិនពេញចិត្តពេញបណ្ដាញសង្គម Twitter និង Instagram ដោយសារជាភាសាអង់គ្លេសថា៖ "#cl_stop_using_our_quran” មានន័យថា CL ឈប់ប្រើពាក្យក្នុងគម្ពីរ Quranរបស់ពួកយើងទៀតទៅ។
យ៉ាងណាមិញ កាលពីម្សិលមិញ CL បានចេញមកពន្យល់រឿងនេះថា តាមពិតទៅអ្នកដឹកនាំកម្មវិធីបានយកបទ “MTBD”ដែលជា version ចាស់មកចាក់ តែនាងក៏ទទួលខុសត្រូវសម្រាប់ការខុសបច្ចេកទេសនេះដែរ។ វាមិនមែនចេតនា CLចង់ប្រើ version ចាស់ទេ ហើយនាងបានចេញមកសុំទោសថា៖ "ខ្ញុំបានប្ដូរបទ “MTBD” ទៅជា version ថ្មីហើយដោយគ្មានពាក្យក្នុងគម្ពីរ Quran ទេ ហើយក៏បានប្រាប់ផលិតករលុប version ចាស់ដែរ ប៉ុន្តែមិនដឹងជាយ៉ាងម៉េចគេបែរជាចាក់ version ចាស់ក្នុងការប្រគំតន្ត្រីរបស់ខ្ញុំកាលពីរាត្រីកន្លងទៅ ទៅវិញ"៕