នរណា​ក៏​ដឹង ​តាម៉ុក​ជាកំពូល​មេ​ទ័ព​ខ្មែរ​ក្រហម ​ចុះ​ផ្ទះ​ឥឡូវ​​នៅ​សល់​អ្វី​ខ្លះ?

  • 2016-11-08 06:29:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម៉ុក ​ឬ​ឈ្មោះ​ដើម ​ឈិត ជឿន ​គឺ​ជា​មេ​ទ័ព​ពូកែ​ម្នាក់​របស់​ប៉ុល ពត ​ដែល​បាន​រក្សា​ និង​ដឹក​នាំ​កង​កម្លាំង​បាន​យ៉ាង​រឹងមាំ​នា​សម័យ​ខ្មែរ​ក្រហម​ត​តាំង​ជាមួយ​កម្លាំង​របស់​រដ្ឋាភិបាល​។ អតីត​មេ​ដឹក​នាំ​ខ្មែរ​ក្រហម​រួប​នេះ មាន​ផ្ទះ​មួយ​កន្លែង​ដែល​ត្រូវ​បាន​រដ្ឋាភិបាល​រក្សា​ទុក​ដល់​បច្ចុប្បន្ន​នេះ ពោល​គឺ​នៅ​ភូមិ​អភិវឌ្ឍ​ ឃុំ​​អន្លង់​​វែង ស្រុក​អន្លង់វែង ខេត្ត​ឧត្តរ​មានជ័យ ​ដោយ​មាន​ផ្ទៃ​ដី​ដល់​ទៅ​ជិត​២​ហិកតា​ឯ​ណោះ។

​បច្ចុប្បន្ន​ផ្ទះ​នោះ ត្រូវ​បាន​គេ​ទុក​ជា​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​មួយ​ដោយ​រក្សា​ទុក​ទាំង​អស់​នូវ​របស់របរ​ប្រើ​ប្រាស់​របស់​តាម៉ុក ​ដើម្បី​ជា​ការ​បង្ហាញ​ក្មេង​ជំនាន់​ក្រោយ ឱ្យ​បាន​ស្គាល់។ មួយ​វិញ​ទៀត​ក្នុង​ផ្ទះ​នេះ​ហើយ ​ដែល​ជា​កន្លែង​ប្រជុំ​មេ​ដឹក​នាំ​ក្នុង​សមរភូមិ​ចុង​ក្រោយ​របស់​ខ្មែរ​ក្រហម ​ពោល​គឺ​នៅ​អន្លង់​វែង​នេះ ​ជា​ទី​តាំង​រឹង​មាំ​ ដោយ​បន្ត​ប្រឆាំង​កម្លាំង​រដ្ឋាភិបាល​រហូត​ដល់​ឆ្នាំ​១៩៩៨ ​បើ​ទោះ​ជា​មាន​ការ​ចុះ​កិច្ច​ព្រមព្រៀង​​ឈប់​បាញ់​គ្នា​តាំង​ពី​ឆ្នាំ​១៩៩១​ហើយ​ក៏​ដោយ។

សូម​បញ្ជាក់​ថា​ តាម៉ុក ​ជា​អតីត​សមាជិក​អចិន្ត្រៃយ៍​របស់​ខ្មែរ​ក្រហម ​ដោយ​លោក​ក៏​ជា​មេ​ទ័ព​មាន​យុទ្ធ​សាស្ត្រ​ខ្ពស់​ម្នាក់​ផង​ដែរ។ តាម៉ុក ត្រូវ​រដ្ឋាភិបាល​ចាប់​ខ្លួន​បាន​នៅ​ថ្ងៃ​ទី​៦​ ខែ​មីនា ឆ្នាំ​១៩៩៩ ​ដោយ​ក្រោយ​មក​លោក​ក៏​បាន​ស្លាប់​នៅ​ថ្ងៃ​ទី​២១​ ខែ​កក្កដា ឆ្នាំ​២០០៦។ ​បើ​តាម​អ្នក​នៅ​ក្នុង​ស្រុក​អន្លង់​វែង​បាន​បញ្ជាក់​ថា សព​របស់​មេ​ដឹក​នាំ​កំពូល​របស់​ខ្មែរ​ក្រហម​រូប​នេះ ត្រូវ​បាន​សាច់ញាតិ​យក​ទៅ​បញ្ចុះ​នៅ​វត្ត​ធម្មារាម ​ឬ​វត្ត​ស្រះ​ឈូក ​ស្ថិត​នៅ​ភូមិ​ស្រះ​ឈូក ​ឃុំ​ត្រពាំង​ព្រៃ ស្រុក​អន្លង់​វែង ខេត្ត​ឧត្តរមានជ័យ៕

ចង់​ដឹង​ថា​ផ្ទះ​របស់​មេ​ដឹក​នាំ​ខាង​លើ​សល់​អ្វី​ខ្លះ សូម​ទស្សនា​ទាំង​អស់​គ្នា៖

អត្ថបទ៖ សុខ មុន្នីរម្យ​