ម៉ៅ ស៊ីណាត​ ​ដួល​សន្លប់​នៅ​ផ្សារ​ព្រឹក​មិញ

  • 2016-11-08 07:02:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ ម៉ៅ ស៊ីណាត វិល​មុខ​ដួល​​បោក​មួយ​ចំហៀង​ខ្លួន​ ធ្វើ​ឲ្យ​សន្លប់​នៅ​ផ្សារ​ទួល​សង្កែ​​ ខណៈ​កំពុង​ទិញ​ម្ហូប​តែ​ម្នាក់​ឯង​កាល​ពី​ព្រឹក​មិញ។​ នេះ​បើតាម​ឲ្យ​ដឹង​ពី ស៊ីណាត​ មុន​នេះ។

ភ្លាម​ៗ​ ក្រោយ​ពេល​ដួល​សន្លប់​មាន​បងប្អូន​អាជីវករ​ដែល​លក់​​នៅ​ក្បែរ​ជួយ​យក​អាសា ​ក្រោយ​ពី​បាន​ដឹង​ខ្លួន​ឡើង​វិញ​ តារា​ស្រី​រូប​នេះ​ ក៏​​បាន​ទូរស័ព្ទ​ហៅ​បងប្អូន​មក​យក​ទៅ​គេហដ្ឋាន​វិញ​។ ជុំ​វិញ​ការ​ដួល​សន្លប់​នេះ​​តួ​ស្រី​ក្នុង​រឿង "ជំនួញ​អាគម"​ អះអាង​ថា​ កន្លង​មក​មិន​ដែល​មាន​បញ្ហាដួល​សន្លប់​ដូច​រឿង​ហេតុ​ព្រឹក​មិញ​ឡើយ​។

ពេល​នេះ​​តារា​រាង​តូច​ច្រឡឹងនិយម​ច្រៀង​បទ​យេយេ ​ប្រាប់​ថា​ កំពុង​តែ​គេង​សម្រាក​នៅ​ផ្ទះ​ មិន​ទាន់​បាន​ទៅ​មន្ទីរពេទ្យ​ទេ។ អការៈពេល​នេះ​​នាង​ប្រាប់​ថា​ កំពុង​តែ​ឈឺ​មួយ​ចំហៀង​ខ្លួន​ សឹង​តែ​មិន​អាច​កម្រើក​បាន​។

“លើក​ទីមួយ​ដែល​ជួប​ហេតុ​ការណ៍​បែប​នេះ​ ព្រឹក​មិញ​ហ្នឹង​ដឹង​ខ្លួន​ភ្លាម​ ហូរ​ទឹក​ភ្នែក​ ចង់​ខ្មាស់​គេ​ដែរ​អូន​ នេះ​ប្រហែល​មក​ពី​បង​ខ្សោយ​ ទើប​ដួល​សន្លប់​បែប​នេះ។ បើ​មិន​បាន​ធូរ​ រសៀល​បន្តិច​បង​នឹង​ទៅ​ពេទ្យ​"។ ម៉ៅ ស៊ីណាត ថ្លែង៕

​​​​​

អត្ថបទ៖ ថា ម៉ាលីដា

អត្ថបទថ្មី