ដួង សុខគា ដើរចេញពី កម្មវិធីផ្ទះលោកតា និង សំណើចតាមភូមិ ពិតមែន?
- 2016-11-11 06:40:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដួង សុខគា ដើរចេញពី កម្មវិធីផ្ទះលោកតា និង សំណើចតាមភូមិ ពិតមែន?
ចន្លោះមិនឃើញ
តារាកំប្លែងនិងជាពិធីករ លោក ដួង សុខគា បានប្រកាសលើបណ្តាញសង្គមយក្សFacebookថា នឹងដើរចេញពីកម្មវិធីផ្ទះលោកតា ព្រមទាំងសំណើចតាមភូមិ របស់ទូរទស្សន៍CTN មូលហេតុដោយសារតែមានអ្នកមើលងាយលោក។
មុននេះ លោក ដួង សុខគា បានសរសេរលើគណនីFacebookផ្ទាល់ខ្លួនថា "ខឹងណាស់គេមើលងាយ! មនុស្សដែលខ្ញុំធ្លាប់អប់រំ បែរជាមកមើលងាយខ្ញុំហើយមើលងាយទាំងពិធីហោមរោងសំពះគ្រូទៅទៀត! យើងអស់និស្ស័យនឹងគ្នាត្រឹមហ្នឹងហើយ ប្អូន! ពីថ្ងៃនេះទៅកម្មវិធី ផ្ទះលោកតា និង កម្មវិធី សំណើចតាមភូមិ លែងមានខ្ញុំហើយ! នៅសល់តែស្តុកចាស់ ប៉ុណ្ណឹង! ទុកឲ្យជើងខ្លាំងគេធ្វើចុះ!!”
ជាមួយការបង្ហាញអារម្មណ៍នេះមានមិត្តភ័ក្ដិក្នុងបណ្តាញសង្គមជាច្រើនបានចូល Comment សួរពីបញ្ហានេះ ប៉ុន្តែ តារាមានកំណើតមកពីខេត្ត តាកែវរូបនេះមិនបានឆ្លើយតបឡើយ។
យ៉ាងណាមិញមុននេះលោកបានឆ្លើយតបជាមួយ Sabay ថាពាក្យទាំងនោះលោកមិនបានសរសេរទេ មួយរយៈចុងក្រោយនេះ Facebook លោកត្រូវបាន ជនមិនស្គាល់មុខចូលHack ធ្វើឲ្យលោកចូលលេងមិនកើតនោះឡើយ។
"មានគេចូលលេងហើយអូន ឥឡូវបងចូលលេងលែងបានហើយ មានមិត្តភក្តិខលមកសួរច្រើនណាស់រឿងហ្នឹងព្រឹកនេះ" សុខគា លើកឡើង។ លោកបញ្ជាក់យ៉ាងខ្លីថា មិនបានដើរចេញពីកម្មវិធី ផ្ទះលោកតា និង សំណើចតាមភូមិឡើយ គឺនៅតែបន្តជាមួយការងារនេះដដែល"។ សុខគា បន្ថែម៕