គ្រូ​ទាយ​ពិការ​ភ្នែក ដឹង​រឿង​ហេតុ​លើ​ពិភពលោក ធ្លាប់​ទាយ​អ្វី​ខ្លះ ពី​ប្រធានាធិបតី​អាមេរិក?

  • 2016-11-11 09:23:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​ទាយ​ពិការ​ភ្នែក​ដ៏​ល្បី ដែល​បាន​ទស្សន៍ទាយ​ពី​ហេតុការណ៍ ក្រុម​ភេរវកម្ម​អ៊ីស្លាម​ប្លន់​យន្តហោះ និង​បើក​បុក​អគារ​ភ្លោះ World Trade Center កាល​ពី​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០០១ (ហៅ​កាត់​ថា ហេតុការណ៍ 9/11) និង​ការ​កកើត​ឡើង នៃ​រដ្ឋ​អ៊ីស្លាម ISIS រួម​ទាំង​គ្រោះ​រញ្ជួយ​ដី កម្រិត​៩,៣​វ៉ិចទ័រ និង​ព្យុះ​ស៊ូណាមី នៅ​មហាសមុទ្រ​ឥណ្ឌា កាល​ពី​ថ្ងៃ​ទី​២៦ ខែ​ធ្នូ ឆ្នាំ​២០០៤ (ហៅ​កាត់​ថា ហេតុការណ៍ 2004 Boxing Day) និង​ហេតុការណ៍​ធំៗ​ជា​ច្រើន​ទៀត នៅ​ជុំវិញ​ពិភពលោក ក៏​ធ្លាប់​បាន​ទស្សន៍ទាយ​ពី​ប្រធានាធិបតី​អាមេរិក​ដែរ ដោយ​និយាយ​ថា លោក បារ៉ាក់ អូបាម៉ា នឹង​ក្លាយ​ជា​ប្រធានាធិបតី​អាមេរិក ចុង​ក្រោយ​គេ​បង្អស់។

អគារ​ភ្លោះ World Trade Center នៅ​ពេល​កើតហេតុ

គ្រូ​ទាយ​សញ្ជាតិ​ប៊ុលហ្គារី ឈ្មោះ Baba Vanga ដែល​បាន​ស្លាប់ ក្នុង​ឆ្នាំ​១៩៩៦ នៅ​អាយុ​៨៥​ឆ្នាំ រូប​នេះ ទាយ​ឈុត​ខ្លាំង​ណាស់ ដោយ​មាន​អាត្រា​ទាយ​ត្រូវ​រហូត​ដល់​ទៅ ៨៥​ភាគរយ និង ធ្លាប់​បាន​ទាយ​យ៉ាង​ត្រឹមត្រូវ​ថា ប្រធានាធិបតី​អាមេរិក ទី​៤៤ (អូបាម៉ា) នឹង​ជា​ជនជាតិ អាហ្វ្រិក-អាមេរិក ស្បែក​ខ្មៅ។

គ្រូទាយពិការភ្នែក Baba Vanga

គ្រូ​ទាយ​ខាង​លើ ធ្លាប់​បាន​និយាយ​នៅ​ពេល​ទស្សន៍ទាយ​នោះ​ថា «មនុស្ស​គ្រប់​គ្នា​នឹង​ដាក់​ក្ដី​សង្ឃឹម​លើ​រូប​គាត់ (អូបាម៉ា) រហូត​ដល់​ទី​បញ្ចប់ ប៉ុន្តែ​ភាគី​ម្ខាង​ទៀត​នឹង​កើត​មាន​ឡើង។ ភាគី​ម្ខាង​នោះ​នឹង​នាំ​ឲ្យ​ប្រទេសជាតិ​ធ្លាក់​ចុះ និង​មាន​ការ​ប៉ះ​ទង្គិច​គ្នា រវាង​ភាគ​ខាងជើង និង​បណ្ដា​រដ្ឋ​ភាគ​ខាងត្បូង កាន់​តែ​ខ្លាំង​ឡើង»។

ប្រធានាធិបតីអាមេរិក ទី៤៤ លោក បារ៉ាក់ អូបាម៉ា (រូបភាព​ផ្តល់​សិទ្ធិ​ដោយ ៖ Reuters)

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ គេ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ទេ​ថា ការ​ទស្សន៍ទាយ​ថា លោក អូបាម៉ា នឹង​ក្លាយ​ជា​ប្រធានាធិបតី​អាមេរិក​ចុង​ក្រោយ​បង្អស់​នេះ មាន​ន័យ​យ៉ាង​ណា ខណៈ​ជាក់​ស្ដែង លោក អូបាម៉ា នៅ​តែ​មាន​តំណែង​ជា​ប្រធានាធិបតី​អាមេរិក ដដែល រហូត​ដល់ បេក្ខភាព​ប្រធានាធិបតី​អាមេរិក ដែល​ទើប​ឈ្នះ​ឆ្នោត លោក ដូណាល់ ត្រាំ ចូល​ស្បថ​សច្ចា នៅ​ថ្ងៃ​ទី​២០ ខែ​មករា ឆ្នាំ​២០១៧ ខាង​មុខ​នេះ៕

លោក ដូណាល់ ត្រាំ (រូបភាព​ផ្តល់​សិទ្ធិ​ដោយ ៖ Reuters)

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី