ដូណាល់​ ​ត្រាំ​ ​កំណត់​ប្រទេស​ចំនួន​ ​៩​ ​ជា​ប្រភព​ភេរវជន

  • 2016-11-12 04:05:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​ទទួល​ជោគជ័យ​ពី​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​ ​លោក​ ​ដូណាល់​ ​ត្រាំ​ នឹង​ត្រូវ​ប្រកាស​ស្បថ​ចូល​កាន់​តំណែង​នា​ដើម​ឆ្នាំ​ ​២០១៧។

ក្នុង​នោះ​ អ្នក​វិភាគ​អន្តរជាតិ​ជឿ​ថា​ ​ដូណាល់​ ​ត្រាំ​ ​នឹង​ផ្ដើម​អនុវត្ត​ន៍គោលនយោបាយ​អន្តោប្រវេសន្ត​ ​និង​បញ្ហា​ភេរវកម្ម​មុន​គេ​បង្អស់។ ការ​សន្និដ្ឋាន​នេះ​ដោយ​សំអាង​ ​ត្រាំ​ ​ធ្លាប់​ប្រកាស​ថា ​ជន​អន្តោប្រវេសន្ត​មក​ពី ​អាហ្វហ្គានីស្ថាន, អ៊ីរ៉ាក់, ម៉ារ៉ុក, ប៉ាគីស្ថាន, ហ្វីលីពីន, សូម៉ាលី, ស៊ីរី, អ៊ូបេគីស្ថាន និង​យេមែន​ ​ភាគ​ច្រើន​មាន​ទាក់ទង​នឹង​ក្រុម​ភេរវជន​ឥស្លាម​ជ្រុល​និយម។

ទន្ទឹម​នឹង​គោលនយោបាយ​ប្រឆាំង​អន្តោប្រវេសន្ត​ ​និង​ភេរវជន​ ​លោក​ ​ដូណាល់​ ​ត្រាំ​ ​នឹង​ទទួល​ការ​ការពារ​ផ្នែក​សុវត្ថិភាព​ច្រើន​ ​ខណៈ​ប្រភព​ពី​សេតវិមាន​បង្ហាញ​ថា​ រថយន្ត​សម្រាប់​ប្រធានាធិបតី​ទី​ ​៤៥​ នេះ​ មាន​សមត្ថភាព​លើ​សម៉ូដែល​មុនៗ៕

ចុចអាន ៖

ប្រភព៖ rappler   ប្រែ​សម្រួល៖ រដ្ឋ