Zoomer X ០១៧ ធ្លាក់​ថ្លៃ​ជាង ២០០ ដុល្លារ ក្នុង​តារាង​ហាង​ឆេង​ម៉ូតូ​ចុង​ខែ​នេះ!

  • 2016-11-22 02:02:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម៉ូតូ Zoomer X ស៊េរី​ឆ្នាំ ២០១៧ បាន​បង្ហាញ​ខ្លួន​លើ​ទីផ្សារ​ក្នុង​ស្រុក​កាល​ពី​ដើម​ឆ្នាំ លក់​ក្នុង​តម្លៃ​ជិត ២ ៤០០​ដុល្លារ ប៉ុន្តែ​តម្លៃ​នេះ​បាន​បន្ត​ធ្លាក់​ជា​លំដាប់​រហូត​បច្ចុប្បន្ន​នៅ​សល់​ត្រឹម ២ ១៧៥ ដុល្លារ។

ចំណែក Honda Dream ស៊េរិ​ឆ្នាំ ២០១៧ ឯណោះ​វិញ​នៅ​សល់ ១៩ ៣០ ដុល្លារ​លើស​ស៊េរី ០១៦ ប្រហែល ១០០ ដុល្លារ​ពោល​គឺ ១ ៨២០​ដុល្លារ រី​ឯZoomer X ស៊េរី​ឆ្នាំ ២០១៦ ដូចគ្នា​នៅ​សល់​ក្បែរ​ ពីរ​ពាន់​ដុល្លារ​ដដែល​ធៀប​ទៅ​នឹង​ខែ​មុន​ៗ។

បើ​ក្រឡេក​ទៅ​មើល​តម្លៃ​ម៉ូតូ​ធំ​កម្លាំង​ម៉ាស៊ីន​ចាប់​ពី ២០០ សេសេ​ឡើង​ដូចជា Kawasaki Ninja 300សេសេ​តម្លៃ​នៅ​សល់ ៥ ៥០០​ដុល្លារ KTM DUKE 250 សេសេ​នៅ​សល់ ៥១ ៥០​ដុល្លារ ឯ​ម៉ូតូ​ប្រណាំង​ស៊ី​ម៉ាក DUCATI របស់​អ៊ីតាលី​តម្លៃ​នៅ​តែ​ជាង​ម៉ឺន​ដុល្លារ​ដដែល៕

តោះ! តាម​ដាន​តម្លៃ​ម៉ូតូ​ចុង​ខែ​នេះ មាន​ម៉ូឌែល​អី​គួរ​ឱ្យ​ចាប់​អារម្មណ៍​ខ្លះ?

បញ្ជាក់៖ តម្លៃ​នេះអាចប្រែប្រួលបន្ទាប់ពីចុះផ្សាយរួច

អត្ថបទ៖ រក្សា