Bellerin បន្ត​កុងត្រា​ថ្មី​រយៈពេល​វែង​ជាមួយ​ Arsenal

  • 2016-11-22 02:51:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Hector Bellerin​ បាន​បន្ត​កុងត្រា​បន្ថែម​​រយៈ​ពេល​វែង​ជាមួយ​ក្លឹប​កាំភ្លើង​ធំ Arsenal។

Hector Bellerin​

ខ្សែ​ការពារ​ស្ដាំ​សញ្ជាតិ​អេស្ប៉ាញ​បាន​ចូលរួម​ជាមួយ​ក្លឹប​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុង​ភាគ​ខាង​ជើង​ក្នុង​ឆ្នាំ​២០១១ ហើយ​វិវត្តន៍​ខ្លួន​យ៉ាង​រហ័ស​ទៅ​ក្នុង​ឈុត​ជម្រើស​ដំបូង។ Bellerin ធ្លាប់​បន្ត​​កុងត្រា​ជាមួយ Arsenal ម្ដង​រួច​មក​ហើយ​កាល​ពី​ឆ្នាំ​២០១៥ ប៉ុន្តែ​បន្ទាប់​ពី Barcelona និង​ Manchester City ព្យាយាម​តាម​ទិញ​ទើប​ Arsenal បន្ត​កុងត្រា​ថ្មី​ឲ្យ​រូប​គេ​បន្ថែម​ទៀត។

កីឡាករ​ដែល​លេង​ប្រមាណ​៦៧​ប្រកួត​ឲ្យ​ក្រុម​លោក Wenger បាន​និយាយ​ក្រោយ​បន្ត​កុងត្រា​ថា៖ "ខ្ញុំ​បាន​មក​កាន់​ Emirate យូរ​​មក​ហើយ និង​មាន​អារម្មណ៍​ថា​ទីនេះ​ដូចជា​ផ្ទះ​ខ្លួន​ឯង។ ខ្ញុំ​ពិត​ជា​រីក​រាយ​ដែល​អាច​បន្ត​ស្នាក់​នៅ​ជាមួយ Arsenal ច្រើន​ឆ្នាំ​ទៀត”៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ វីរ័ត្ន