បារមីព្រះអង្គធំភ្នំគូលេនខ្លាំង អ្នកលួចព្រះនេត្រព្រះអង្គ ត្រូវជាន់មីនស្លាប់
- 2016-11-22 23:27:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បារមីព្រះអង្គធំភ្នំគូលេនខ្លាំង អ្នកលួចព្រះនេត្រព្រះអង្គ ត្រូវជាន់មីនស្លាប់
ចន្លោះមិនឃើញ
នៅលើភ្នំគូលេន មានព្រះអង្គធំមួយជាសក្ការបូជារបស់ប្រជាជន ប៉ុន្តែមនុស្សមួយចំនួនយល់ច្រឡំថា ព្រះអង្គធំនេះ តំណាងឲ្យរូបសំណាកព្រះសម្មាសម្ពុទ្ធចូលនិព្វាន ប៉ុន្តែមិនមែនទេ គឺរូបនេះព្រះអង្គនៅបើកព្រះនេត្រនៅឡើយ តែព្រះនេត្រពិត ត្រូវចោរលួចយកទៅបាត់ តែក្រោយពីលួច មនុស្សឥតសាសនានេះ ត្រូវស្លាប់ភ្លាមៗដោយជាន់មីន។ នេះជាការលើកឡើងរបស់ លោក លេង ពិសិដ្ឋ អ្នកនាំភ្ញៀវនៅភ្នំគូលេន ប្រាប់ក្រុមការងារ "ផ្លូវទៅស្រុក" កាលពីពេលថ្មីៗនេះ។
អ្នករស់នៅភ្នំគូលេន ដែលតែងតែមកលើភ្នំប្រវត្តិសាស្ត្រនេះតាំងពីតូច រួចចេះដឹងរឿងរ៉ាវខ្លះៗនៅលើភ្នំនេះពីចាស់ៗ បាននិយាយថា តាមពិតទៅមនុស្សភាគច្រើនយល់ថា ព្រះអង្គធំនៅទីនេះជារូបសំណាកព្រះពុទ្ធចូលនិព្វាន ប៉ុន្តែមិនមែនទេ គឺព្រះអង្គនៅបើកព្រះនេត្រ តែដោយសារតែទមិឡឥតសាសនាលួចព្រះនេត្រព្រះអង្គកាលពីអំឡុងសម័យសង្គមរាស្ត្រនិយមទៅ ទើបគេជំនួសត្បូងថ្មីនាពេលបច្ចុប្បន្ន។
"កាលពីមុនព្រះនេត្រព្រះអង្គ គឺជាត្បូងពេជ្រ តែចោរវាលួចយកទៅ រួចគ្រាន់តែដើរចុះទៅក្រោម ជាន់មីនស្លាប់បាត់ទៅ នេះដោយសារតែបារមីព្រះអង្គខ្លាំង"។
លោក លេង ពិសិដ្ឋ បានរៀបរាប់ទៀតថា ព្រះអង្គធំនេះឆ្លាក់ឡើងនៅលើថ្មដុះ កម្ពស់ប្រមាណជា១៨ ម៉ែត្រ ហើយបណ្ដោយមានប្រវែង ៩.៧០ម៉ែត្រ និង ទទឹង ២.៣០ ម៉ែត្រ។ ព្រះអង្គធំនេះឆ្លាក់ឡើងក្នុងសតវត្សទី ១៦ ជាទីសក្ការបូជា ហើយប្រជាពលរដ្ឋខ្មែរតែងតែមានជំនឿថា មានបារមីស័ក្ដិសិទ្ធិខ្លាំងពូកែនៅលើភ្នំគូលេននេះ៕
សូមទស្សនាវិដេអូខាងក្រោមនេះ