Messi ស៊ុត​២​គ្រាប់​ជួយ​ Barcelona យក​ឈ្នះ​ Celtic ២-០

  • 2016-11-24 00:53:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Lionel Messi បាន​ស៊ុត​បញ្ចូល​ទី​២​គ្រាប់​ម្នាក់​ឯង​ ជួយ​ឲ្យ​ Barcelona យក​ឈ្នះ Celtic ២-០ ដើម្បី​ធានា​តំណែង​លេខ​១​ក្នុង​ពូល​ C ក្រោយ​ដាច់​ក្រុម​លេខ​២​ Man City ចំនួន​៤​ពិន្ទុ។

១​គ្រាប់​ដំបូង​របស់​ខ្សែ​ប្រយុទ្ធ​ឆ្នើម​វ័យ​២៩​ឆ្នាំ​បាន​មក​ពី​ការ​បញ្ជូន​បាល់​យ៉ាង​ល្អ​របស់​មិត្ត​រួម​ក្រុម​ Neymar នៅ​នាទី​ ២៤ មុន​ពេល Messi ដដែល​ស៊ុត​បាល់​ពិន័យ​ប៉េ​ណាល់​ទី​បាន​សម្រេច​១​គ្រាប់​ទៀត​នៅ​នាទី​៥៥ និង​ជា​គ្រាប់​ទី​៩ របស់​គេ​នៅ​ Champions League រដូវ​កាល​នេះ។

ដោយ​ឡែក Celtic​ ពេល​នេះ​អស់​ឱកាស​លេង​ពាន​នៅ​អឺរ៉ុប​ហើយ បើ​ទោះ​ជា​ប្រកួត​ចុងក្រោយ​​អាច​មាន​​ឱកាស​ស្មើ​ពិន្ទុ​គ្នា​ជាមួយ​ Monchengladbach ក៏​ដោយ​ ព្រោះ​ផ្អែក​លើ​រូបមន្ត​ Head-to-head ដូច្នេះ​ក្នុង​ពូល​ C នេះ Barcelona, Manchester City ត្រូវ​ដឹកដៃ​គ្នា​ឡើង​ទៅ​វគ្គ​១៦​ក្រុម ហើយ​ Monchengladbach នឹង​លេង​ក្នុង​កម្មវិធី Europa League៕

លទ្ធផល​គូ​ផ្សេង​ទៀត៖

ក្រុមជាប់ទៅវគ្គ១៦ក្រុមចុងក្រោយជាស្វ័យប្រវត្តិ៖

ប្រភព៖ BBC   ប្រែ​សម្រួល៖ វីរ័ត្ន

អត្ថបទថ្មី