មុជទឹក​​ក្រោម​បាត​សមុទ្រ ពលរដ្ឋ​ខ្មែរ​មើល​រំលង តែ​បរទេស​ចូលចិត្ត​បំផុត

  • 2016-11-24 09:10:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​មុជ​ទឹកមើល​ក្រោម​​​បាតសមុទ្រ (Scuba Diving) ជា​កម្សាន្ត​ដែល​​ពលរដ្ឋ​កម្ពុជាភាគ​​​ច្រើន​មើល​រំលង តែ​មាន​ការ​ពេញ​និយម​បំផុត​​ពី​ជន​បរទេស។

អ្នកស្រី រស់ គន្ធណុច អ្នក​គ្រប់គ្រង​ក្រុមហ៊ុន Koh Kong Dive Center ដែល​​ផ្តល់​សេវាកម្ម​កម្សាន្ត​មុជ​ទឹក​​មើល​បាត​សមុទ្រ​ដល់​ភ្ញៀវ​ទេសចរ​នៅ​កោះ​រុង​ប្រាប់​ថា ប្រទេស​កម្ពុជា​មាន​សមុទ្រ​ដ៏​ស្រស់​ស្អាត ប៉ុន្តែ​ពលរដ្ឋ​ជា​ច្រើន​ហាក់​មិន​សូវ​ចាប់​អារម្មណ៍។

ពលរដ្ឋ​កម្ពុជា​គួរ​តែ​សាកល្បង​ការ​កម្សាន្ត​ដ៏​រំភើប​នេះ​ ដើម្បី​​ស្វែង​យល់​​​និង​បាន​ដឹង​ពី​ភាព​អស្ចារ្យ​នៃ​បាត​សមុទ្រ​ប្រទេស​កម្ពុជា ដែលមាន​ភាព​ស្រស់​ស្អាត​កម្រ​បាន​ឃើញ។

អ្នកគ្រប់គ្រង​រូប​នេះ​ថា ការ​មុជ​ទឹក​​​ទស្សនា​​បាត​​សមុទ្រ មាន​ប្រើប្រាស់​ឧបករណ៍​សម្រាប់​ដកដង្ហើម ដើម្បី​អ្នក​កម្សាន្ត​អាច​មុជ​មើល​ផ្កា​ថ្ម​និង​ជីវិត​រស់នៅ​ក្រោម​បាត​សមុទ្រ​ផ្សេងៗ។

ទាក់ទង​តម្លៃ​វិញ​ម្ចាស់​​​ក្រុមហ៊ុន​អភិវឌ្ឍ​រមណីយដ្ឋាន​កម្សាន្ត​នេះ​​ថា មាន​ការ​បែង​ចែក​ខុសៗ​គ្នា​។ សម្រាប់​អ្នក​ដែល​មាន License តម្លៃ ៨០ ដុល្លារ ដែល​មាន​ផ្តល់​សេវាកម្ម​ស្នាក់នៅ អាហារ និង​ការ​ដឹក​ជញ្ជូន និង តម្លៃ ៩០ សម្រាប់​អ្នក​ដែល​​ទើប​ស្វែង​រក​​បទ​ពិសោធន៍​ការ​កម្សាន្ត​​ជា​លើក​​ដំបូង​។

អត្ថបទ៖ ប៊ុណ្ណារ៉ា

រូបថត៖ផ្តល់​ឲ្យ