គំនូរ​អរូ​បិយ​ ឯម រាម ​ធ្លាប់​បាន​ដេញ​ថ្លៃ​នៅ​ក្រៅ​ប្រទេស​

  • 2016-11-25 04:20:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​កម្ម​វិធី​តាំង​ពិពណ៌​គំនូរ​អរូបិយ​កាល​ពីម្សិល​មិញ​ធ្វើឡើង​នៅ​កោះ​ពេជ្រ​​អគារ​SKYLAR និង​អគារ CASA ​បណ្ឌិត​ច្នៃ​ម៉ូដ​ ឯម រាម បាន​ប្រាប់​Sabay ​ថា​កន្លង​មក​រូប​គំនូរ​អរូបិយ​របស់​លោក​ធ្លាប់​បាន​ដេញ​ថ្លៃ​នៅ​ក្រៅ​ប្រទេស។

បណ្ឌិត​ច្នៃ​ម៉ូដ​រូប​នេះ​បាន​ថ្លែង​ថា​​ គំនូរអរូបិយ​របស់​ខ្លួន​ធ្លាប់​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេសបាន​ចំនួន​៣​ដង​មក​ហើយ​លើក​ទី១​ ប្រទេស​​ហុង​កុង​ កាល​ពី​ឆ្នាំ​២០០៩ លើក​ទី២​កាល​ពី​ឆ្នាំ​២០១១ នៅ​ប្រទេស​ហុង​កុង​ដដែល និង​លើក​ទី​៣​ កាល​ពី​ឆ្នាំ​២០១៥​ នៅ​ប្រទេស​សាំង​ហ្គា​ពួរ។

លោក​ថ្លែង​ថា​៖ "បាទ​អូន​ក្រោយ​ពី​ប្រកួត​ចប់​គំនូរ​អរូបិយ​របស់​បង​ ត្រូវ​បាន​ដាក់​ឲ្យ​ដេញ​ថ្លៃ​នៅ​ប្រទេស​ដែល​បង​ចូល​រួម​ប្រកួត​ តម្លៃ​នៃ​ការ​ដេញ​ថ្លៃ​រហូត​ដល់​តម្លៃ​១០០០០ដុល្លារ(មួយម៉ឺន​ដុល្លារ​)​ កាល​ពី​បង​យក​ទៅ​ប្រកួត​នៅ​ប្រទេស​ហុង​កុង​"។

គួរបញ្ជាក់​ថា​ នៅក្នុង​កម្មវិធី​តាំង​ពិពណ៌​គំនូរម្សិល​មិញ​មាន​តារាល្បី​ចូល​រួម​មួយ​ចំនួន​ដូចជាអ្នកនាង យុគ ចិន្តា អ្នកនាង មាស ម៉ូលីណា លោក ជា វណ្ណារិទ្ធ និង កញ្ញា ព្រីម លីហ្សា រួម​ទាំង​តារា​បង្ហាញម៉ូដច្រើន​ដួង​ទៀត។

តោះ​ទៅ​ទស្ស​នា​វីដេ​អូ​លំអិត​ពី​បណ្ឌិត​ច្នៃ​ម៉ូដ​ ឯម​ រាម ខាង​ក្រោម​នេះ​ទាំង​អស់​គ្នា​៖

អត្ថបទ៖ ថា ម៉ាលីដា