ការពិតគួរចាប់ចិត្តពីអ្នកប្រាជ្ញរូបសាស្ត្រទស្សន៍ទាយពីអាយុកាលផែនដី
- 2016-11-25 08:09:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការពិតគួរចាប់ចិត្តពីអ្នកប្រាជ្ញរូបសាស្ត្រទស្សន៍ទាយពីអាយុកាលផែនដី
ចន្លោះមិនឃើញ
លោក Stephen Hawking មិនត្រឹមតែជាអ្នកប្រាជ្ញរូបសាស្ត្រដ៏ល្បីទេ ប៉ុន្តែក៏ជាអ្នកប្រាជ្ញរូបធាតុ, ជាតារាវិទូ និង ជាអ្នកប្រាជ្ញគណិតវិជ្ជាដ៏ល្បីឈ្មោះថែមទៀតផង។ ខាងក្រោមជាការពិតបន្ថែមទៀតទាក់ទងនឹងអ្នកប្រាជ្ញរូបនេះ៖
១. លោក Stephen កើតនៅថ្ងៃទី ៨ មករា ឆ្នាំ ១៩៤២ ដែលចៃដន្យប៉ះចំខួបស្លាប់ទី ៣០០ ឆ្នាំរបស់លោក Galileo Galilei ដែលជាតារាវិទូ និង ជាអ្នកប្រាជ្ញរូបសាស្ត្រដ៏ល្បីឈ្មោះ។
២. នៅអាយុ ៩ ឆ្នាំ ពេលនៅរៀន លោកទទួលបានចំណាត់ថ្នាក់មិនល្អឡើយ ប៉ុន្តែគ្រូលោកធ្លាប់គិតថាលោកជាមនុស្សដ៏អស្ចារ្យម្នាក់ដែលអាចធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល។
៣. នៅវ័យ ២១ ឆ្នាំ Stephen កើតមានជំងឺមួយឈ្មោះថា Lou Gehrig ឬ Amyotrophic Lateral Sclerosis ជាជំងឺម្យ៉ាងធ្វើឲ្យលោកកម្រើកអវយវៈលែងបាន ត្រូវពឹងផ្អែកទាំងស្រុងលើអ្នកដទៃ ឬ ឧបករណ៍បច្ចេកវិទ្យា។ ក្រោយពីរកឃើញថាមានជំងឺនេះគ្រូពេទ្យសន្និដ្ឋានថា លោកអាចរស់បានជាង ២ ឆ្នាំប៉ុណ្ណោះ ប៉ុន្តែលោកបានបង្កើតអច្ឆរិយមួយដោយអាចរស់នៅបានដល់សព្វថ្ងៃ។
៤. ឆ្នាំ ១៩៧៩ លោកទទួលបានតំណែងជាអ្នកប្រាជ្ញគណិតវិជ្ជា Lucasian Professor of Mathematics ទី ១៧ ប្រចាំសកលវិទ្យាល័យ Cambridge។ ពីឆ្នាំ ១៦៦៩ ដល់ ១៧០២ តំណែងនេះកាន់កាប់ដោយអ្នកប្រាជ្ញគណិត Sir Isaac Newton។
៥. ឆ្នាំ ២០០៤ លោកបានច្រានចោលទ្រឹស្ដីឆ្នាំ ១៩៦៦ ដែលថា Black Hole ស្រូបយកគ្រប់យ៉ាងដែលស្ថិតនៅលើគន្លង ហើយក៏បានប្រកាសថា Black Hole មិនអាចប្រើជាច្រកធ្វើដំណើរទៅចក្រវាឡផ្សេងឡើយ។
៦. ថ្ងៃទី ២៦ ខែមេសាឆ្នាំ ២០០៧ Stephen ក្លាយជាមនុស្សក្រិនដំបូងគេដែលបានស្គាល់រសជាតិតំបន់គ្មានដែនទំនាញ។
៧. ថ្ងៃ ៣០ កក្កដា ២០០៩ ទទួលបានមេដាយសន្តិភាពពីប្រធានាធិបតីអាមេរិក Barack Obama។
៨. ចុះចេញពីតំណែងអ្នកប្រាជ្ញគណិតវិជ្ជា Lucasian Professor of Mathematics បន្ទាប់ពីកាន់កាប់បានរយៈពេល ៣០ ឆ្នាំ។
៩. ខែធ្នូ ឆ្នាំ ២០១២ ទទួលបានពានរង្វាន់ Fundamental Physics Prize រួមជាមួយទឹកប្រាក់ ៣ លានដុល្លារ សម្រាប់ទ្រឹស្ដីដែលថា Black Hole អាចបង្កើតថាមពលបាន។
១០. ខែវិច្ឆិកា ឆ្នាំ ២០១៦ លោកបានថ្លែងក្នុងសុន្ទរកថាមួយនៅសកលវិទ្យាល័យ Oxford ថា ៖ យើងត្រូវតែបន្តដំណើររុករកនៅលំហអាកាសដើម្បីអនាគតមនុស្សជាតិ។ ខ្ញុំគិតថាពួកយើងអាចរស់នៅលើភពផែនដីដ៏ផុយស្រួយនេះបានតែ ១ ០០០ ឆ្នាំទៀតប៉ុណ្ណោះ"។
ចុចអាន៖ អ្នកប្រាជ្ញរូបសាស្ត្រ៖ យើងសល់ពេល ១ ពាន់ឆ្នាំទៀតប៉ុណ្ណោះលើផែនដី