តារាខ្មែរល្បីៗ៥រូប ប៉ះPancake យប់មិញ
- 2016-11-26 03:21:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារាខ្មែរល្បីៗ៥រូប ប៉ះPancake យប់មិញ
ចន្លោះមិនឃើញ
លោក នីកូ អ្នកនាង សុខ ស្រីនាង កញ្ញា មាស សុខសោភា TO និង Tempo បានប៉ះជាមួយ Pancake តារាមកពីប្រទេសថៃក្នុងការប្រគំតន្ត្រីមួយរបស់ប៉ុស្តិ៍លេខ៥ កាលពីយប់មិញ ។ វត្តមានពួកគេបានធ្វើឲ្យទស្សនិកជនប្លែកអារម្មណ៍ជាខ្លាំង ជាមួយបទចម្រៀងក៏ដូចជា ក្បាច់រាំ របស់តារាចម្រៀងនីមួយៗ។ ក្រុមតារាចម្រៀងរបស់ប្រទេសកម្ពុជាទាំងអស់សុទ្ធតែមានក្រុមរាំងមកជាមួយ ខុសតែ Pancake ម្នាក់ប៉ុណ្ណោះដែលនាងឡើងច្រៀងមានម្នាក់ឯង។ អ្វីដែលជា ការចាប់អារម្មណ៍នោះ តារាចម្រៀងកម្ពុជាសុទ្ធតែយកបទថ្មីៗនិងជាOriginal Song ទាំងអស់មកបង្ហាញ ដែលនេះគឺជា ការវិវឌ្ឍថ្មីមួយ ក្នុងវិស័យ សិល្បៈចម្រៀងកម្ពុជា។ សូមទស្សនាសកម្មភាពខ្លះៗនៃការប្រគំតន្ត្រីខាងលើ៕