Fan Bingbing និងShu Qi បង្អួតសាច់ខ្លាំងក្នុងកម្មវិធី Golden Horse
- 2016-11-28 03:34:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Fan Bingbing និងShu Qi បង្អួតសាច់ខ្លាំងក្នុងកម្មវិធី Golden Horse
ចន្លោះមិនឃើញ
តារាសម្ដែងស្រី Fan Bingbing ,Shu Qi និងតារាសម្ដែងចិន តៃវ៉ាន់ជាច្រើនរូបបានមកជួបជុំគ្នាក្នុងកម្មវិធីមហោស្រពភាពយន្ត Golden Horse លើកទី៥៣ កាលពីល្ងាចថ្ងៃទី ២៦ ខែ វិច្ឆិកានៅឯតៃប៉ិ (តៃវ៉ាន់)។
កម្មវិធីដ៏ធំផ្នែកភាពយន្តរបស់ចិនមួយនេះត្រូវបានគេប្រដូចនឹងកម្មវិធីប្រគល់ពាន់រង្វាន់ Oscar របស់អាមេរិក។ នៅលើកម្រាលព្រំក្រហមនៃកម្មវិធីមហោស្រពភាពយន្ត Golden Horse តារាសម្ដែងចិន Fan Bingbing បានដើរអមជាមួយអ្នកដឹកនាំរបស់ខ្លួនលោក Feng Xiaogang ក្នុងឈុតរ៉ូបពណ៌ទឹកប៊ិចឆែកចំហៀងដល់គល់ភ្លៅ។
ក្នុងកម្មវិធីដ៏អធិកអធមនោះ គេក៏ឃើញវត្តមានតារាស្រីតៃវ៉ាន់ Shu Qiផងដែរ។ ត្បិតតែរៀងឡើងសាច់បន្តិចក្រោយពីរៀបការ ប៉ុន្តែតារាស្រីដែលធ្លាប់ប្រឡូកក្នុងភាពយន្តក្ដៅសាច់រូបនេះក៏បានបញ្ចេញភាពសិចស៊ីមិនចាញ់ Fan Bingbing ដោយស្លៀកឈុតពណ៌មាសភ្លឺផ្លេកៗ វាលដើមទ្រូងធ្វើឲ្យគ្រប់គ្នាដែលចូលរួមចាប់អារម្មណ៍យ៉ាងខ្លាំង៕
១. តារាសម្ដែងចិន Fan Bingbing
២.តារាសម្ដែងតៃវ៉ាន់ Shu Qi
៣.តារាសម្ដែងតៃវ៉ាន់ Tiffany Ann Hsu
៤.តារាសម្ដែងហុងកុង Coco Lee
៥.តារាសម្ដែងតៃវ៉ាន់ Ariel Lin
៦.តារាសម្ដែងតៃវ៉ាន់ Kwai Lun-Mei
៧.តារាសម្ដែងតៃវ៉ាន់ Richie Ren
៨. តារាសម្ដែងកូរ៉េ Song Seung Hun
៩. តារាសម្ដែងចិន Sichun Ma