សិង្ហបុរី និងថៃ ដណ្ដើម​បាន​មេដាយ​មាស​ច្រើន​ជាង​គេ​នៅ ASEAN ICT AWARD ឆ្នាំ​នេះ

  • 2016-11-29 06:51:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពាន​រង្វាន់​បច្ចេកវិទ្យា​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ ASEAN ICT AWARD ឆ្នាំ ២០១៦ បាន​បញ្ចប់​ទៅ​​កាល​ពី​សប្ដាហ៍​​មុន​។​ ការ​ប្រកាស​ជយលាភី​​ដែល​ធ្វើ​នៅ​ប្រទេស​ប្រ៊ុយណេ ជា​លទ្ធផល​ប្រទេស​ថៃ​និង​សិង្ហបុរី​ដណ្ដើម​បាន​មេដាយ​ច្រើន​ជាង​គេ​ក្នុង​ចំណោម​ប្រទេស​អាស៊ាន​ទាំង ១០ ដែល​ចូល​រួម​ប្រកួត​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ។

ទិដ្ឋភាពក្រោយពេលទទួលមេដាយ

​មេដាយ​មាស​សរុប​ចំនួន ៦ ​បាន​ទៅ​លើ​ក្រុម​តំណាង​មក​ពី​ប្រទេស​ថៃ និង​សិង្ហបុរី​ក្នុង​នោះ ប្រទេស​សិង្ហបុរី​ទទួល​បាន​មេដាយ​មាស​បី​លើ​វិញ្ញាសារ​ខុសៗគ្នា​ដូច​ជា​វិស័យ​សាធារណៈ, វិស័យ​មាតិកាឌីជីថល និង​វិញ្ញាសារ​ស្រាវជ្រាវ​និង​អភិវឌ្ឃន៍។ ​ប្រទេស​ថៃ​ទទួលបាន​មេដាយ​មាស​មួយ​​លើ​វិញ្ញាសារ​ទំនួល​ខុសត្រូវ​សង្គម ​និង​​ដណ្ដើម​បាន​មេដា​យ​ចំនួន​ ៦ ​​មាន​ប្រាក់​និង​សំរឹទ្ធ​លើ​វិញ្ញសា​រ​ផ្សេងៗ​ទៀត។

​ចំណែក​ប្រទេស​រៀតណាម​ទទួល​មេដាយ​មាស​​​ផ្នែក​វិញ្ញសារ​ក្រុមហ៊ុន​បង្កើត​ថ្មី (StartUp Company) និង​ប្រទេស​ឥណ្ឌូនេស៊ី​ទទួល​បាន​មេដាយ​មាស​លើ​វិញ្ញសារ​​វិស័យ​ឯកជន៕

លទ្ធផលជាផ្លូវការ ប្រកាសនៅប្រ៊ុយណេ កាលពីយប់ថ្ងៃសុក្រ

ពាន​រង្វាន់ Asean ICT Award ជា​គម្រោង​ដែល​រៀប​ចំ​ឡើង​ដោយ​រដ្ឋ​មន្ត្រី​ទូរគមនាគមន៍​អាស៊ាន។ ​កម្មវិធី​នេះ​ធ្វើ​ឡើង​ដើម្បី​លើក​កម្ពស់​ការ​ច្នៃប្រឌិត​លើ​​វិស័យ​បច្ចេកវិទ្យា​ និង​បំណង​ទទួល​ស្គាល់​សមិទ្ធផល​វិស័យ ICT ដ៏​ល្អ​បំផុត​ក្នុង​ចំណោម​សហគ្រិន​នៅ​ទូទាំង​តំបន់​អាស៊ាន។ កម្មវិធី​នេះ​ក៏​ដើម្បី​ផ្តល់​ឱកាស​ដល់​ការអភិវឌ្ឍន៍​អាជីវកម្ម​និង​លើក​កម្ពស់​នៃ​ការ​ទំនាក់​ទំនង​ពាណិជ្ជកម្ម​ក្នុង​សហគមន៍និង​ក្នុង​តំបន់​អាស៊ាន។

ពាន​រង្វាន់​នេះ​មាន​ការ​ប្រកួត​លើ​វិញ្ញាសា​ចំនួន ៦ មាន​ដូចជា លើ​វិស័យ​សាធារណៈ, វិស័យ​ឯកជន,ការ​រួម​ចំណែក​ទទួលខុស​ត្រូវ​ក្នុង​សង្គម,មាតិកា​ឌីជីថល (Digital Content),ការ​បង្កើត​​ធុរកិច្ច,ការស្រាវជ្រាវ និង​ការអភិវឌ្ឍន៍៕

អត្ថបទ៖ រក្សា

រូបភាព៖ Hoang.d.xuan