iPhone អាច​មាន​តម្លៃ​ស្មើ​ម៉ូតូ​មួយ​គ្រឿង​ ​បើ​ផលិត​នៅ​អាមេរិក

  • 2016-11-29 02:58:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធានាធិបតី​ទើប​ជាប់​ឆ្នោត​លោក​ ដូណាល់​ ត្រាំ​ បាន​លើក​ឡើង​នឹង​កំណត់​ពន្ធ​ពិសេស​មួយ​សម្រាប់​ Apple ប្រសិន​បើ​ព្រម​​ផ្ទេរ​រោងចក្រ​មក​ផលិត​ iPhone នៅ​អាមេរិក។

ត្បិត​ថា​មិន​ទាន់​ដឹង​ច្បាស់​ពី​ការ​កំណត់​ពន្ធ​ពិសេស​នេះ​ ប៉ុន្តែ​តាម​ការ​វាយ​តម្លៃ​របស់​ Marketplace និង ការ​ស៊ើបអង្កេត​របស់​រោងចក្រ​ Foxconn បាន​ប៉ាន់​ស្មាន​ថា​ Apple អាច​នឹង​លក់ iPhone ស្មើ​តម្លៃ​ម៉ូតូ​មួយ​គ្រឿង។ ​​​ប្រសិន​បើ​គ្រឿង​បន្លាស់​ទាំង​អស់​របស់​ iPhone ផលិត​ឡើង​នៅ​សហរដ្ឋអាមេរិក។ គេ​សន្និដ្ឋាន​ថា​​ការ​ចំណាយ​ផលិត​ iPhone មួយ​គ្រឿង​អាច​នឹង​ឡើង​ដល់​ ៦០០ ដុល្លារ (បច្ចុប្បន្ន​ iPhone 7 មួយ​គ្រឿង​ចំណាយ​ប្រមាណ​ ២៣០ ដុល្លារ​ ដើម្បី​ផលិត)។ នេះ​មាន​ន័យ​ថា​ Apple អាច​នឹង​​កំណត់​តម្លៃ​លក់​រាយ​របស់​ iPhone នៅ​ខ្ទង់​ ២ ០០០ ដុល្លារ ដើម្បី​បាន​ផល​ចំណេញ​ច្រើន។

ដោយ​ឡែក​បើ​ក្រឡេក​មើល​លើ​ការ​វិភាគ​មួយ​ផ្សេង​ទៀត​ធ្វើ​ឡើង​ដោយ​ក្រុម​​ MIT Technology Review បង្ហាញ​ថា​ប្រសិន​បើ​ការ​ដំឡើង​ iPhone ធ្វើ​ឡើង​នៅ​អាមេរិក​ ប៉ុន្តែ​គ្រឿង​បន្លាស់​នាំ​ចូល​ពី​ប្រទេស​ក្រៅ​នោះ​​ការ​ចំណាយ​ផលិត​ iPhone មួយ​គ្រឿង​អាច​នឹង​ឡើង​ ៥%។ យ៉ាង​ណា​ក្ដី​ប្រសិន​បើ​​គ្រឿង​បន្លាស់​ផលិត​នៅ​អាមេរិក (គ្រឿង​បន្លាស់​ផលិត​ដោយ​ប្រើ​​វត្ថុ​ធាតុ​ដើម​ទិញ​ពី​ទីផ្សារ​សកល) នោះ​ការ​​ចំណាយ​ផលិត​ iPhone អាច​នឹង​ឡើង​ពី​ ៣០-៤០ ដុល្លារ។ ការ​កើន​ឡើង​នេះ​ក៏​អាច​ប៉ះពាល់​ដល់​តម្លៃ​លក់​រាយ​បន្តិច​បន្តួច​ដែរ។

ការ​រៀប​រាប់​ខាង​លើ​គ្រាន់​តែ​ជា​ការ​វិភាគ​ខុសៗ​គ្នា​​របស់​អ្នក​ជំនាញ​ពី​តម្លៃ​ iPhone ប្រសិន​ Apple ដំឡើង​ ឬ ផលិត iPhone នៅ​អាមេរិក។ ប៉ុន្តែ​​អ្នក​ជំនាញ​ជា​ច្រើន​យល់​ឃើញ​ថា​ភាគ​រយ​ដែល​ Apple អាច​ផ្ទេរ​សង្វាក់​ផលិតកម្ម​មក​អាមេរិក​គឺ​មាន​តិច​ណាស់​ ដោយ​សារ​ផល​អវិជ្ជមាន​ជា​ច្រើន៕

​​​​​​​​​

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម