ស្រីខួច ប្ដេជ្ញា​​ឈុត​សម្លាប់​​ឪពុក​ម្ដាយ​ខ្លួន​ឯង​ក្នុង​រឿង "ស្រទន់"

  • 2016-11-29 07:42:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពុុធ ស្រីខួច ដែល​​អ្នក​គាំទ្រ​ប្រលោម​លោក "ស្រទន់​មន្ត​ស្នេហ៍" និង​ជា​តួ​ឈ្នានីស​យ៉ាង​សំខាន់​មួយ​ក្នុង​សាច់​រឿង​បាន​លើក​ឡើង​ថា​ នាង​នឹង​ប្ដេជ្ញា​ក្នុង​​​ឈុត​សម្លាប់ឪពុក​ម្ដាយ​ខ្លួន​ឯង​ឲ្យ​មើល​ទៅ​កាន់​តែ​ដូច​ការ​ពិត​។

ពុធ​ ស្រីខួច ត្រូវ​បាន​អ្នក​ដឹក​នាំ​រឿង​ឲ្យ​សម្ដែង​ជា​តួ​អង្គ តូចមនោរា ដែល​មាន​លក្ខណៈ​ជា​តួអង្គ​ឈ្នានីស តាម​ចាក់​ចុច​មិត្ត​ភក្តិ​របស់​ខ្លួន​។ ស្រីខួច លើក​ឡើង​ថា តួ​អង្គ​ដែល​តម្រូវ​ឲ្យ​នាង​​សម្ដែង​ជា​តួ​ឈ្នានីស​ មិន​សូវ​ជា​មាន​បញ្ហា ប៉ុន្មាន​នោះ​ទេ​សម្រាប់​នាង ប៉ុន្តែ​ប្លង់​ដែល​នាង​បារម្ភ​ បំផុត​នោះ​ គឺ​ពេល​ដែល​នាង​សម្លាប់​ឪពុក​ម្ដាយ​របស់​ខ្លួន តែ​ទោះ​ជា​​មាន​​ភាព​តក់​ស្លុត​យ៉ាង​ណា​ក៏​ដោយ​ នាង​នឹង​​ព្យាយាម​ឲ្យ​អស់​ពី​សមត្ថភាព​ដើម្បី​ឲ្យ​អ្នក​គាំ​ទ្រ​ប្រលោម​លោក "ស្រទន់​មន្ត​ស្នេហ៍" មិន​ខក​បំណង​នោះ​ទេ។

ទស្សនា​ការ​បក​ស្រាយ​បន្ថែម​ពី ស្រីខួច៖

អត្ថបទ៖ Samedy