លោក Lee Tae Hoon និយាយ​អ្វី​ពី​ ច្រឹង ពលរដ្ឋ និង​ ទិត្យ ឌីណា ?

  • 2016-12-01 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​បាន​វិល​ត្រឡប់​​ពី​ការ​ចូល​រួម​ប្រកួត​ពាន​រង្វាន់ AFF Suzuki Cup ​​នៅ​ប្រទេស​មីយ៉ាន់ម៉ា​កាលពី​ពេល​ថ្មី​ៗ​នេះ បន្ទាប់​ពី​ក្រុម​មួយ​នេះ​ធ្លាក់​នៅ​វគ្គ​​ចែក​ពូល​ចាញ់​ទាំង​បី​ប្រកួត។ ក្រោយ​មក​ដល់​ទឹក​ដី​​កំណើត​វិញ​​​​តើ​​លោក Lee Tae Hoon ​គ្រូ​បង្វឹក​បង្វឹក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​និយាយ​​អ្វី​ពី​ ​ច្រឹង ពលរដ្ឋ និង​ទិត្យ ឌីណា ?

លោក Lee Tae Hoon

​គ្រូ​បង្វឹក​សញ្ជាតិ​កូរ៉េខាងត្បូង​រូប​នេះ​បាន​ឲ្យ​ដឹង​ថា ​ជា​ការ​ពិត ពលរដ្ឋ នៅ​ក្មេង​​​ ហើយ​ធ្វើ​​បាន​ល្អ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​ខាង​លើ។ ចំណែក ទិត្យ ឌីណា វិញ​​​​លោក​តែង​​ប្ដូរ​ចូល​ជំនួស​​កីឡាករ​​ផ្សេង​ពោល​គឺ​​មិន​បាន​ជាប់​ជម្រើស​​ដំបូង​ទេ បញ្ហា​នេះ​មក​ពី​ដៃ​គូ​មាន​យុទ្ធសាស្ត្រ​លេង​ខុស​គ្នា ដែល​ធ្វើ​ឲ្យ​លោក​យល់​ថា​ ឌីណា ត្រូវ​លេង​នៅ​ជម្រើស​​ទី​ពីរ។

ច្រឹង ពលរដ្ឋ
ទិត្យ ឌីណា

-ចង់​ដឹង​លោក Lee និយាយ​អ្វី​ខ្លះ​សូម​មើល​វីដេអូខាង​ក្រោម​៖

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​