ម៉ូតូ​លំដាប់​ទី​បី​ថៃ GPX កំពុង​រក​ច្រក​ចូល​ទីផ្សារ​កម្ពុជា

  • 2016-11-30 09:19:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ម៉ូតូ GPX កំពុង​ស្វែង​រក​ដៃគូ​សហការ​នាំ​យក​ផលិតផល​ម៉ូតូ​របស់​ខ្លួន​ដាក់​លក់​នៅ​​ទីផ្សារ​ប្រទេស​កម្ពុជា។

លោក Sarayoot ប្រធាន​គ្រប់គ្រង​ផ្នែក​លក់​របស់​ក្រុមហ៊ុន GPX បាន​ប្រាប់​ដល់​ក្រុម​ការងារ Sabay ដែល​កំពុង​ចូលរួម​ក្នុង​​ពិព័រណ៍ Motor Expo នៅ​ប្រទេស​ថៃ​ថ្ងៃ​នេះ​ថា លោក​សម្លឹង​ឃើញ​ទីផ្សារ​ម៉ូតូ​នៅ​កម្ពុជា​កំពុង​មាន​សន្ទុះ​ខ្លាំង ដូច្នេះ​ទើប​ក្រុមហ៊ុន​លោក​កំពុង​ព្យាយាម​រក​ដៃគូ ដើម្បី​នាំ​ម៉ូតូ​ម៉ាក GPX ផ្លូវការ​ចូល​មក​កម្ពុជា។

លោក​ថា ឆ្នាំ​ក្រោយ​ប្រហែល​វត្តមាន GPX នឹង​មាន​លើ​ទីផ្សារ​កម្ពុជា ហើយ​ទីផ្សារ​វៀតណាម និង​ឡាវ ជា​ទិសដៅ​បន្ទាប់។

អ្នក​គ្រប់គ្រង​ផ្នែក​លក់​រូប​នេះ​ថា GPX ជា​ម៉ាក​ម៉ូតូ​ផលិត​និង​ដំឡើង​ដោយ​ក្រុមហ៊ុន​ថៃ GPX ផ្ទាល់​តែ​ម្តង។ នៅ​ប្រទេស​ថៃ ម៉ាក​ម៉ូតូ​នេះ​ពេញ​និយម​លំដាប់​ទី ៣ បន្ទាប់​ពី​ HONDA និង YAMAHA។ តម្លៃ​ម៉ូតូ​របស់​វា​គ្រប់​ម៉ូដែល មិន​លើស​ពី ២ ពាន់​ដុល្លារ​ឡើយ​នៅ​ទីផ្សារ​លក់​ប្រទេស​ថៃ​។

លោក Sarayoot បាន​ឲ្យ​ដឹង​ថា ក្នុង​មួយ​ឆ្នាំ ក្រុមហ៊ុន​លក់​ចេញ GPX គ្រប់​ម៉ូដែល​បាន​ជាង ៦ម៉ឺន​គ្រឿង ដែល​ជា​បរិមាណ​ដ៏​​ច្រើន​គួរសម​សម្រាប់​ទីផ្សារ​ប្រទេស​ថៃ៕

អត្ថបទ៖ ផាន់និត

អត្ថបទថ្មី