មក​មើល G-Dragon និង​ Rihanna ក្នុង​អាវ​រងា​យក្ស

  • 2016-12-01 02:59:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឲ្យ​តែ​ដល់​ខែ​រងា អ្នក​រាល់​គ្នា​ប្រាកដ​ជា​ត្រូវការ​ពាក់​អាវ​ក្រៅ​ដើម្បី​ទទួល​បាន​ភាព​កក់ក្ដៅ​ហើយ​ឲ្យ​បាន​ស្រួល​ខ្លួន​ មែន​អត់​? ហ្នឹង​ហើយ​ មិន​ថា​តែ​ថា​តែ​ប្រិយមិត្ត​ទេ សូម្បី​តែ​តារា​​ល្បី​​ៗ​មួយ​ចំនួន​នៅ​ជុំវិញ​ពិភពលោក​ក៏​ត្រូវការ​ភាព​កក់ក្ដៅ​ដែរ ប៉ុន្តែ​អាវ​ក្រៅ​ភាគ​ច្រើន​សម្រាប់​តារា​ទាំងនោះ​បាន​ត្រឹម​តែ​ពាក់​យក​ម៉ូដ​ឲ្យ​ស្អាត​ប៉ុណ្ណោះ​​​ ស្រួល​មិន​ស្រួល​ក៏​ហី​ទៅ​ ឲ្យ​តែ​មាន​ស្ទីល មិន​អីចឹង​ឬ?

ដោយឡែក GD និង​ Rihanna មិន​គិត​ដូច្នេះ​ទេ ស្អាត​មិន​ស្អាត​​អត់​ខ្វល់​សំខាន់​គិត​រឿង​រងា​សិន។ ហ្នឹង​ហើយ GD និង​ Rihanna បាន​ពាក់​អាវ​រងា​ក្រាស់​ឃ្មឹក​ទំហំ​យក្ស​ពេល​​ចេញ​ដើរ​តាម​ផ្លូវ​សាធារណៈ​ក្រោម​អាកាសធាតុ​ដ៏​សែន​ត្រជាក់​ មើល​មួយ​ភ្លែត​ស្មាន​តែ​ខ្លាឃ្មុំ។ ពេល​ប្រិយមិត្ត​មើល​រូប GD និង​ Rihanna ក្នុង​​អាវ​រងា​យក្ស​ហើយ​ កុំ​ទាន់​អាល​សើច​ណា​ព្រោះ​ថា​អាវ​រងា​យក្ស​នេះ​កំពុង​ក្លាយ​ជា​ម៉ូដ​ឈាន​មុខ​គេ​នៅ​​ឯ​ពិធី​បង្ហាញ​ម៉ូដ​ Fashion Week 2016 Autumn-East ដែល​ត្រូវ​បាន​ច្នៃ​ជា​ម៉ូដ​និង​ពណ៌​ផ្សេងៗ​ឲ្យ​កាន់​តែ​ប្លែក​និង​ទាក់ទាញ ៕

​​​​​​​​

ប្រែ​សម្រួល៖ សីលា