វិធី​ចៀន​​​ពោះ​វៀន​ជ្រូក​ខ្ទឹម​ម្រេច​ ងាយ​ៗ​ឈ្ងុយ​ឆ្ងាញ់

  • 2016-12-01 04:14:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុខ​​ម្ហូប​ចៀន​ពោះ​វៀន​ជ្រូក​ខ្ទឹម​ម្រេច ជា​មុខ​ម្ហូប​ងាយ​ស្រួល​ធ្វើ​ឆ្ងាញ់​ពិសា​សម្រាប់​អ្នក​ចូល​ចិត្ត​​ញ៉ាំ​គ្រឿង​ក្នុង និង​មនុស្ស​​ជា​ច្រើន​​ទៀត​ក៏​ប្រហែល​ជា​ចូល​ចិត្ត​​មុខ​ម្ហូប​នេះ​ដែរ។ គ្រឿងផ្សំ​​របស់​​វា​​​មិន​ជា​ពិបាក​រក​ទេ គ្រាន់​តែ​​​សួរ​រ​ក​​ទិញ​​តាម​តូប​​​លក់​ដូរ​នៅ​ជិត​លោក​អ្នក​ប៉ុណ្ណោះ។ តោះ​មក​​មើល​​គ្រឿង​ផ្សំ​ និង​វិធី​ធ្វើ​ទាំង​អស់​គ្នា។

គ្រឿងផ្សំ៖ ពោះ​វៀន​ជ្រូក​ ៥០០​ក្រាម ​មើម​ខ្ទឹម​ស​ចិញ្ច្រាំ​​ជិត​​កន្លះ​កូន​ចាន​ ទឹក​ស៊ីអ៊ីវ​​ កន្លះ​កូន​ចាន​ ស្ករ​ស​ កន្លះ​កូន​ចាន​ ម្រេច​ ១​ស្លាបព្រា​ អំបិល ១​ស្លាបព្រា​​ ម្សៅ​អង្ក ​១​កូន​ចាន​ ប្រេង​​ឆា​សម្រាប់​ចៀន​​ ជីវ៉ាន់ស៊ុយ​​២ដើម

វិធី​ធ្វើ៖ ​ដំបូង​យក​ពោះ​វៀន​ជ្រូក​លាង​​ឲ្យ​ស្អាត រួច​​ដាំ​ទឹក​​ឲ្យ​ពុះ​​ដាក់​ចូល​។ ក្រោយ​ស្ងោរ​ឆ្អិន​ល្មម​ៗ ស្រង់​វា​ឡើង ហាន់​ជា​កង់ៗ រួច​​យក​មក​ប្រឡាក់​គ្រឿង​ដែល​មាន​រៀប​រាប់​ដូច​ខាង​លើ​ច្របល់​ចូល​គ្នា​ រួច​ទុក​រយៈពេល​​១៥នាទី​​ ទើប​​​ដាក់​ម្សៅ​តាម​ក្រោយ​។​ បន្ទាប់​​ពី​​ពោះ​វៀនជ្រូក​ចូល​ជាតិ​​ហើយ យក​ទៅ​ចៀន​វា​តែម្ដង៕

ប្រភព៖ Tu Sureewan   ប្រែ​សម្រួល៖ ឡេង ភារុណ