ទឹម រដ្ឋា ចូលសិល្បៈយូរ ធុញទ្រាន់រឿងតែងខ្លួនបាត់
- 2016-12-02 00:11:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទឹម រដ្ឋា ចូលសិល្បៈយូរ ធុញទ្រាន់រឿងតែងខ្លួនបាត់
ចន្លោះមិនឃើញ
ក្រោយពីចូលប្រឡូកក្នុងវិថីសិល្បៈអស់រយៈពេលមួយទសវត្សរ៍មកនេះ កញ្ញា ទឹម រដ្ឋា មានការធុញទ្រាន់យ៉ាងខ្លាំងក្នុងការតុបតែងខ្លួនដោយពាក់រោមភ្នែក និងស្បែកជើងកែងចោត។ នេះបើតាមកញ្ញា ទឹម រដ្ឋា ប្រាប់មកកាន់Sabay ។
តារាម៉ូដែលជើងចាស់ខាងលើថ្លែងថា “ច៎ាសអូនដោយសារតែបងចូលប្រឡូកក្នុងសិល្បៈយូរឆ្នាំហើ យបងមានអារម្មណ៍ ថាធុញទ្រាន់ខ្លាំងណាស់ក្នុងការតុបតែងខ្លួនពេលតុបតែងខ្លួនម្តងៗបងត្រូវពាក់រោមភ្នែកដើម្បីឲ្យមើលទៅឲ្យវាស្រស់ស្អាតបើមិនពាក់មើលទៅវាអត់ស្អាត ម្យ៉ាងទៀតពេលពាក់រោមភ្នែកធ្វើឲ្យបងឈឺភ្នែក។ បងពាក់រោមភ្នែកមិនដែលបានយូរទេអូនពេលចប់កម្មវិធីបងដោះវាចេញភ្លាម"។
នាងបន្តថា ចំពោះស្បែកជើងកែងចោតវិញពេលពាក់វាមើលទៅចេញរាងស្រស់ស្អាតណាស់តែផលប៉ះពាល់វា មានច្រើនដូចជាធ្វើឲ្យនាងពិបាករក្សាលំនឹងខ្លួនពេលឈរយូរ ធ្វើឲ្យខូចម្រាមជើងដោយសារតែស្នាមក្រិន និងផ្លែនៅលើម្រាមជើង មួយវិញទៀតធ្វើឲ្យប៉ះពាល់ដល់ត្រគៀកសំរាប់ស្រ្តី។
"សំរាប់បងចូលចិត្តពាក់ស្បែកជើងប៉ាត់តា ពេលបងចេញទៅខាងក្រៅមិនមានកម្មវិធីណាមួយបងតែងតែពាក់ស្បែកជើងប៉ាត់តាព្រោះវាជួយសំរួលដល់ជើងបង" ។រដ្ឋា បន្ថែម។
យ៉ាងណាមិញតួអង្គកាចឆ្នាស់ឆ្នើមនៅក្នុងខ្សែភាពយន្តភាគរឿង "ម្ទេសហិរអំបិលប្រៃ" បានបញ្ជាក់ថា ទោះបីជានាងធុញទ្រាន់ក្នុងការពាក់រោមភ្នែក និងស្បែកជើងកែងចោតក្តីតែនាងមិនអាចជៀសបាននោះទេ ព្រោះនាងជាអ្នកសិល្បៈត្រូវតែតុបតែងរាងកាយជាមួយរបស់អស់ទាំងនេះដោយមិនអាចខ្វះបាន៕