សម្លគ្រាក់ខេត្តព្រៃវែង ងាយធ្វើ ងាយរកគ្រឿងផ្សំ តែឆ្ងាញ់ប្លែកមាត់
- 2016-12-02 03:35:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្លគ្រាក់ខេត្តព្រៃវែង ងាយធ្វើ ងាយរកគ្រឿងផ្សំ តែឆ្ងាញ់ប្លែកមាត់
ចន្លោះមិនឃើញ
សម្លគ្រាក់ ជាមុខម្ហូបដ៏ពិសេសមួយប្រចាំខេត្តព្រៃវែង ដែលងាយធ្វើបំផុត ហើយគ្រឿងផ្សំក៏មិនពិបាករក។ ចំណាយពេលត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ មុខម្ហូបក្ដៅៗហុយៗឈ្ងុយគ្រឿងផ្សំ នឹងចេញជារូបរាងឡើង។ តោះ! ទៅមើលវិធីធ្វើដែលបង្ហាញដោយអ្នកស្រី សេក ស៊ីថា នៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង ទាំងអស់គ្នា៖
គ្រឿងផ្សំ៖
ខ្ទឹមស
ម្ទេសឆ្អើរ
គល់ស្លឹកគ្រៃ
ល្មៀត
ត្រកួន និងកញ្ឆែត
សាច់មាន់ ឬសាច់ទា តាមចំណូលចិត្ត
គ្រឿងផ្សំបន្ថែមរសជាតិដូចជា ស្ករស ប៊ីចេង ទឹកត្រី អំបិល
ទឹកដោះគោឆៅមួយកំប៉ុង ឬខ្ទិះដូង តាមចំណូលចិត្ត
ចំណាំ៖ បើចង់រសជាតិជូរ អាចដាក់ទឹកអំពិលទុំក៏បាន
របៀបធ្វើ៖
@ដាក់ប្រេងឆាចូលក្នុងខ្ទះឲ្យក្ដៅបន្តិច រួចចាក់ខ្ទឹមសចូល លីងឲ្យឡើងក្រហម
@បន្ទាប់មក ដាក់ម្ទេសឆ្អើរ ដែលចិញ្ច្រាំឡើងហ្មត់ចូល កូរឲ្យសព្វជាតិគ្នា
@ដាក់គល់ស្លឹកគ្រៃ និងល្មៀតចូល រួចកូរម្ដងទៀត
@ចាក់សាច់ចូល រួចដាក់គ្រឿងផ្សំបន្ថែមរសជាតិ ច្របល់ជាមួយគ្រឿង និងរំងាស់ចោលឲ្យផុយ
ពេលទទួលទាន៖
ដាក់លើភ្លើង ថែមទឹក រំងាស់ឲ្យពុះម្ដងទៀត រួចចាំដាក់ត្រកួន និងកញ្ឆែតចូលឲ្យស្លោកបន្តិច ចាំដួសមកទទួលទាន។
ទស្សនាវីដេអូ៖