អតីតតួសិចថៃ ចង់លែងប្ដីចាស់ព្រោះខ្លាចគាំងបេះដូងអំឡុងពេលរួមភេទ
- 2016-12-03 04:52:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អតីតតួសិចថៃ ចង់លែងប្ដីចាស់ព្រោះខ្លាចគាំងបេះដូងអំឡុងពេលរួមភេទ
ចន្លោះមិនឃើញ
អតីតតួសិចថៃនាង Nong Nat (ណុងណាត) បានបង្ហើបពីគោលបំណងចង់លែងលះជាមួយប្ដីវ័យចំណាស់របស់ខ្លួន ព្រោះនឿយហត់នឹងការរស់នៅឆ្ងាយពីគ្នា និងមូលហេតុមួយទៀត គឺនាងបារម្ភខ្លាចប្ដីគាំងបេះដូងពេលដែលគេទាំង២រួមភេទម្ដងៗ។
Kejsarin Nong Nat Chaichalermphol ស្ថិតក្នុងវ័យ៣១ឆ្នាំធ្លាប់ជាតួសិចដ៏ល្បីឈ្មោះកាលពីអំឡុងឆ្នាំ ២០០០ ។ ប៉ុន្មានឆ្នាំមុនអ្នកគាំទ្ររបស់នាងបានទទួលព័ត៌មានដ៏ភ្ញាក់ផ្អើលមួយពីការរៀបមង្គលការជាមួយអ្នកជំនួញអាមេរិកវ័យចំណាស់លោក Harold Nesland Jr។
យ៉ាងណាក៏ដោយ នៅក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានថៃ Khaosod អតីតតួសិចរូបនេះ បានប្រាប់ថា នាងកំពុងពិចារណារឿងលែងលះព្រោះចង់នៅម្នាក់ឯង ហើយពិបាកនឹងការរងចាំទទួល VISA ទៅនៅអាមេរិក។
"ខ្ញុំមានអារម្មណ៍ចង់នៅតែឯង មិនចង់មើលថែនរណាទៀតទេ។ ពួកយើងជួបគ្នាបានម្ដងប៉ុណ្ណោះក្នុង១ខែ។ ប៉ុន្មានឆ្នាំដំបូង ពួកយើងរួមភេទញឹកញាប់ តែក្រោយមកអត់ទេ។ ប្ដីរបស់ខ្ញុំតែងតែលេបថ្នាំបេះដូង វាជាអ្វីដែលខ្ញុំតែងបារម្ភថាពេលណាមួយគាត់អាចនឹងស្លាប់” ។ Nong Nat និយាយដូច្នេះ៕