អាហារ​ឆ្ងាញ់​ ​​​កាឡូរី​ខ្ពស់​១៨​មុខ​ដែល​អ្នក​ចង់​ស្រក​គីឡូ​គួរ​​ចៀស​វាង​

  • 2016-12-05 06:28:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្ត​ជា​ច្រើន​ដែល​កំពុង​គ្រប់គ្រង​របប​អាហារ​កុំ​ឲ្យ​ឡើង​គីឡូ​គួរ​ជៀសវាង​អាហារ​ ២០​មុខ​ខាង​ក្រោម​នេះ​ពី​បញ្ជី​អាហារ​ប្រចាំ​ថ្ងៃ​របស់​ខ្លួន ព្រោះ​ថា​ត្បិត​តែ​មាន​រសជាតិ​ឆ្ងាញ់​និង​មាន​លក់​ស្ទើរ​គ្រប់​កន្លែង ប៉ុន្តែ​អាហារ​ទាំង​នេះ​សុទ្ធ​តែ​មាន​កាឡូរី​ខ្ពស់ ដែល​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​ឡើង​ទម្ងន់ តែ​នឹង​នាំ​មក​នូវ​គុណវិបត្តិ​ជា​ច្រើន​ទៀត​ដល់​រាងកាយ​របស់​យើង។

១. បាយ ​​ឆា​សាច់​ជ្រូក​ចិញ្ច្រាំ​ម្រះ​ព្រៅ​ដាក់​ពង​ទា​ចៀន ៦៣០កាឡូរី

២. បាយ​ឆា​បែប​អាមេរិក ៦៥០កាឡូរី

៣. បាយ​មាន់​ហាយណាំ ៥៩៦កាឡូរី

៤. បាយ​មាន់​ចៀន ៦៩៥កាឡូរី

៥. បាយ​ឆា​សាច់​ជ្រូក ៥៥៧កាឡូរី

៦. បាយ​សាច់​ជ្រូក​ខ ៤៣៦កាឡូរី

៧. បាយ​សាច់ជ្រូក​ខ្វៃ ៥៤១កាឡូរី

៨. បាយ​មាន់​ចៀន ៤៧០កាឡូរី

៩. ខ្យង​ចៀន​លាយ​ពង​ទា ៥៨០កាឡូរី

១០. មី​បំពង​សាច់​ជ្រូក ៥៦០កាឡូរី

១១. មី​បំពង​រួម​មិត្ត ៦៩០កាឡូរី

១២. ផាត់​ថៃ​បង្គា ៥៨៥កាឡូរី

១៣. ឆា​គុយទាវ​សរសៃ​ធំ​សាច់​មាន់ ៦០០កាឡូរី

១៤. បាយ​ ឆា​ខាត់ណា​សាច់​ជ្រូក​បី​ជាន់​បំពង ៦៥០កាឡូរី

១៥. ឆា​នុយ​បង្គា ៥១៥កាឡូរី

១៦. គុយទាវ​គោក​សាច់​ជ្រូក ៤២០កាឡូរី

១៧. បាយ​ ឆា​សាច់​ជ្រូក​ហឹរ ៥៨០កាឡូរី

១៨. សាច់​ជ្រូក​ខ្ទឹម​ស​បំពង ៤៩៥កាឡូរី

ប្រភព៖ Kaijeaw   ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន