ម៉ូតូលំដាប់ទី ៣ ថៃ GPX មានលក់តែបួនគ្រឿងប៉ុណ្ណោះនៅខ្មែរ
- 2016-12-06 05:12:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម៉ូតូលំដាប់ទី ៣ ថៃ GPX មានលក់តែបួនគ្រឿងប៉ុណ្ណោះនៅខ្មែរ
ចន្លោះមិនឃើញ
ម៉ូតូកំពុងពេញនិយមលំដាប់លេខបីនៅប្រទេសថៃ GPX កំពុងមានវត្តមានក្រៅផ្លូវការលើទីផ្សារក្នុងស្រុក ដោយមានលក់តែបួនគ្រឿងប៉ុណ្ណោះជាមួយនឹងតម្លៃជាង ២ ពាន់ដុល្លារ។
លោក ផល វីរ៉ាក់ ដែលជាអ្នកគ្រប់គ្រងទូទៅក្នុងហាងលក់ម៉ូតូ K-Rider បានឲ្យ Sabay ដឹងថា បច្ចុប្បន្ន GPX មានលក់តែបួនគ្រឿងទេ ក្នុងនោះមានម៉ូឌែល GPX Legend កម្លាំងម៉ាសុីន ២០០ សេសេតម្លៃប្រហែល ២ ៨៨០ ដុល្លារ ម៉ូដែល GPX R5 កម្លាំងម៉ាសុីន ២០០សេសេ តម្លៃប្រហែល ២ ៦៨០ ដុល្លារ ម៉ូឌែល GPX Demon កម្លាំងម៉ាសុីន ១២៥សេសេតម្លៃប្រហែល ១ ៩៨០ ដុល្លារ និងម៉ូឌែល GPX Lemon Edition កម្លាំងម៉ាសុីន ១២៥សេសេតម្លៃប្រហែល ១ ៩៨០ ដុល្លារដូចគ្នា។
លោកបានបន្តថា ឆ្នាំក្រោយ ម៉ូតូដែលផលិតនិងតម្លើងដោយផ្ទាល់ពីក្រុមហ៊ុន GPX ថៃ អាចនឹងមានវត្តមានជាផ្លូវការនៅទីផ្សារក្នុងស្រុកជាមួយម៉ូឌែលជាច្រើនទៀត សម្រាប់បំពេញតម្រូវការអ្នកដែលនិយមម៉ូតូប្រភេទស្ព័រនេះ៕