គន្លឹះ​៣​​យ៉ាង​ដើម្បី​ជ្រើស​​វ៉ែនតា​ឱ្យ​សម​តាម​ទម្រង់​មុខ​​

  • 2016-12-09 06:33:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រើប្រាស់​វ៉ែនតា​មាន​ប្រយោជន៍​ច្រើន​ ដូចជា​ជួយ​ភ្នែក​មើល​ឃើញ​បាន​ច្បាស់ ជួយ​ការពារ​ភ្នែក​ពី​កាំរស្មី​ព្រះអាទិត្យ ពី​ព​ន្លឺ​ចេញពី​គ្រឿង​អេឡិចត្រូនិក និង​ជួយ​លើក​សម្រស់​ដល់​អ្នក​បាន​ថែម​មួយ​កម្រិត​​ផង។

ថ្ងៃ​នេះ អ្នក​ជំនាញ​មក​ពី​ហាង​វ៉ែនតា Grand Optics សូម​បង្ហាញ​ជូន​គន្លឹះ​ខ្លះ​ៗ​ក្នុង​ការ​ជ្រើសរើស​វ៉ែនតា​ឱ្យ​​សម​តាម​ទម្រង់​មុខ​របស់​អ្នក​ ដោយ​មិន​មើល​ទៅ​ឃើញ​ឆ្គង​៖

​១-​ការ​ជ្រើសរើស​ពណ៌​ដង​វ៉ែនតា និង​ទំហំ​កញ្ចក់​វ៉ែនតា​៖

ដើម្បី​ជ្រើសរើស​ពណ៌​ដង​វ៉ែនតា​ដែល​សក្តិសម អ្នក​ត្រូវ​ជ្រើសរើស​ពណ៌​ដង​​ ដោយ​ផ្អែក​តាម​ពណ៌​សក់ ពណ៌​ស្បែក និង​ពណ៌​កែវភ្នែក​របស់​អ្នក​។ រីឯ​ទំហំ​កញ្ចក់​វ៉ែនតា​គួរ​ជ្រើសរើស​ទំ​ហំ​ដង និង​កញ្ចក់​វ៉ែនតា ឲ្យ​សមាមាត្រ​នឹង​ទំ​ហំ​មុខ​របស់​អ្នក ចំណែក​ទំហំ​កញ្ចក់​ផ្នែក​ខាងក្រោម​វិញ​ មិន​ត្រូវ​ធំ​ធ្លាក់​ប៉ះ​ថ្ពាល់ ហើយ​ផ្នែក​ខាងលើ​ក៏​មិន​ត្រូវ​ខ្ពស់​ជាង​ចិញ្ចើម​របស់​អ្នក​នោះដែរ​។

​​ទំហំ​ដង​វ៉ែនតា ត្រូវ​ជ្រើសរើស​ប្រវែង​ឲ្យ​ល្មម​ស្របតាម​សៀតផ្កា​របស់​អ្នក បើ​ដង​វ៉ែនតា​ដែល​អ្នក​កំពុង​ពាក់​មាន​ចន្លោះ​សៀតផ្កា​ធំ​ពេក គឺ​ទំហំ​ដងនោះ​ធំ​ជាង​មុខ​របស់​អ្នក បើ​សិន​ច​ន្លោះ​សៀត​ផ្កា​សល់​តូច ពេល​មើល​ពី​ខាងមុខ​ឃើញ​ដង​វ៉ែនតា​ញែក​ចេញ​ខ្លាំង​ត្រង់​ត្រ​ចៀក គឺ​ទំហំ​ដងនោះ​តូច​ជាង​មុខ​របស់​អ្នក​ហើយ​។

​២-​ការជ្រើសរើស​ទម្រ​ង់ក​ញ្ចក់​វ៉ែនតា

ជា​ទូទៅ​វ៉ែនតា​មាន​រាង និង​ទម្រ​ង់​ជាច្រើន​ខុសៗគ្នា ដូច្នេះ​ដើម្បី​ជ្រើសរើស​ទម្រ​ង់​កញ្ចក់​វ៉ែនតា​ដែល​សក្តិសម​ត្រូវ​ផ្អែក​តាម​ទម្រ​ង់​មុខ​របស់​យើង​ម្នាក់ៗ ដូចជា៖​

​​-​ទម្រ​ង់​មុខរាង​ពង​ក្រពើ (Oval) ជា​ទម្រ​ង់​មុខ​ដែល​​សម​ស្ទើរ​គ្រប់​ទម្រ​ង់​កញ្ចក់​វ៉ែនតា​ទាំងអស់ ហើយ​ទម្រ​ង់​ដែល​សក្តិសម​ជាងគេ គឺ​ទម្រ​ង់ក​ញ្ចក់​រាង​ជ្រុង​

​​-​ទម្រ​ង់​មុខរាង​មូល (Round) លោក​អ្នក​គួរ​ជ្រើសរើស​ទម្រ​ង់ក​ញ្ចក់​វ៉ែនតា រាង​ជ្រុង​ទើប​សក្តិសម​

​​-​ទម្រ​ង់​មុខរាង​ជ្រុង (Square) គួរ​ជ្រើសរើស​ទម្រ​ង់ក​ញ្ចក់​វ៉ែនតា រាង​ពង​ក្រពើ ឬ​រាង​ស្ទើរ​មូល​ស្ទើរ​ជ្រុង ​ ​-​ទម្រ​ង់​មុខ​រាង​អក្សរ V ឬ​ទម្រ​ង់​មុខ​រាង​បេះ​ដូង (Heart) គួរ​ជ្រើសរើស​ទម្រ​ង់ក​ញ្ចក់​វ៉ែនតា​តូច​ល្ម​ម និង​ដង​វ៉ែនតា​ពណ៌​ស្រាល​ៗ ឬ​ដង​វ៉ែនតា​មិន​មាន​ស៊ុម​កាន់តែ​សក្តិសម​

​​-​ទម្រ​ង់​មុខ​រាង​ដូច​គ្រាប់​ពេជ្រ (Diamond) គួរ​ជ្រើសរើស​ទម្រ​ង់ក​ញ្ចក់​វ៉ែនតា ដែល​ខុសពី​ទម្រ​ង់​ចិញ្ចើម​របស់​អ្នក អាច​ជា​រាង​ពង​ក្រពើ ឬ​រាង​ដូច​ភ្នែក​ឆ្មា​។

​៣-​ ការជ្រើសរើស​វ៉ែនតា​អា​ស្រ័យ​តាម​ម៉ូដ​និ​យម និង​ចំណូលចិត្ត​ផ្ទាល់ខ្លួន

ដង​វ៉ែនតា​កំពុង​ពេញនិ​យម​បច្ចុប្បន្ន គឺ​ប្រភេទ​ដង​វ៉ែនតា​ដែក ឫ​ជ័រ មាន​មុខ​កញ្ចក់​ធំៗ ដែល​អ្នក​ពាក់​អាច​រំលេច​ម៉ូដ និង​ម៉ាក​ (Brand) យ៉ាង​ច្បាស់​នៅ​លើ​ផ្ទៃមុខ​។ ការ​ជ្រើសរើស​វ៉ែនតា​តាម​ចំណូលចិត្ត​ផ្ទាល់​ខ្លួន គឺជា​ចំណុច​សំខាន់​ក្នុង​ចំណោម​ចំណុច​ជ្រើស​រើស​វ៉ែនតា​ទាំង​៣​ ដែល​អ្នក​ពាក់​​ត្រូវ​សម្រេច​ចិត្ត​ទុក​ជា​មុន មុន​នឹង​​ជ្រើសរើស​ម៉ូដ​វ៉ែនតា។​

ការ​សម្រេច​ចិត្ត​ទុក​ជា​មុន​នោះ​មាន​ដូចជា ពាក់​វ៉ែនតា​ ឲ្យ​មើល​ឃើញ​ក្មេង​ជាង​វ័យ ​ឃើញ​​ចាស់​ទុំ ឲ្យ​មើល​ទៅ​​ស្លូតបូត មើល​ឃើញ​កាចជាង​ធម្មតា មើលទៅឃើញ​ស៊ីវីល័យ ឬ​អ្នក​លេង​ម៉ូដ ឬមើល​ទៅ​បែប​កំប្លុក​កំប្លែង​។ល។

​ការ​បកស្រាយ​ចំណុច​នីមួយៗ​ខាង​លើ​ជា​លាយលក្ខណ៍​អក្សរ ហាក់​ដូចជា​មាន​ភាព​ស្មុគ្រស្មាញ ដើម្បី​ញែក​ឲ្យ​ដាច់​​​គ្នា​ពី​ចំណុច​មួយ​ទៅ​ចំណុច​មួយ។ តែ​ទោះ​ជា​យ៉ាងណា ហាង​ហ្គ្រែ​ន​អុប​ទិ​ក ជា​ជំនួយការ​ដ៏​ពិត​ប្រាកដ​របស់​លោក​អ្នក​ក្នុង​ការ​ជ្រើសរើស​ម៉ូដ​វ៉ែនតា​ទៅ​តាម​ចំណង់​ចំណូល​ចិត្ត។

​​ហាង​ហ្គ្រែ​ន​អុប​ទិ​ក (Grand Optics) ជា​ក្រុមហ៊ុន​វ៉ែន​តា​ឈានមុខ​នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​អ្នក​ជំនាញ​ពិ​និត្យ​ភ្នែក ​កាត់​វ៉ែនតា ជ្រើស​រើស​ម៉ូដ​វ៉ែនតា​ជូន​អតិថិជន មាន​បទពិសោធន៍​យូរ​ឆ្នាំ មាន​ឧបករណ៍​សម្រាប់​ពិ​និត្យ​ភ្នែក ដែល​ប្រើ​​​បច្ចេកវិទ្យា​ទំនើប​ចុងក្រោយ​របស់​ពិ​ភព​លោក ដង​វ៉ែនតា និង​កញ្ចក់​វ៉ែនតា​កំពុង​ពេញនិ​យមគ្រប់​ប្រភេទ គ្រប់​ម៉ាក តម្លៃ​សមរម្យ ​មាន​គុណភាព​និង​ធានា​ការ​ប្រើ​ប្រាស់​រយៈ​ពេល​យូរ​។

​ ​ហ្គ្រែ​ន​អុប​ទិ​ក (Grand Optics)​ ជា​ដៃ​គូ​តែ​មួយ​គត់​នៅ​ប្រទេស​កម្ពុជា របស់​ក្រុមហ៊ុន​កញ្ចក់​វ៉ែនតា និង​ដង​វ៉ែនតា​របស់​ប្រទេស​អាល្លឺម៉ង់ ដែល​មាន​ម៉ាក RODENSTOCK, PORSCHE DESIGN, MERCEDES, CLAUDIA SHIFFER, ROCCO និង​​ម៉ាក​ល្បី​ៗ​ជា​ច្រើន​​ទៀត ​នាំ​ចូល​ពី​ប្រទេស​បារាំង អ៊ីតាលី​ និង​ជប៉ុន​។

​ ​ដើម្បី​ចូលរួម​អបអរ​ឆ្នាំ​ថ្មី​២០១៧ ហ្គ្រែ​ន​អុប​ទិ​ក (Grand Optics) មាន​ផ្ដល់​ជូន​ការ​លក់​ប​ញ្ចុះ​តម្លៃ​យ៉ាង​ពិសេស រហូតដល់ 70% ចាប់ពី​​ថ្ងៃ​ទី​១០ ធ្នូ​ ២០១៦​ ដល់​ថ្ងៃ​ទី​០១​ មករា​ ២០១៧​​។

សូម​ស្វា​គមន៍ ការ​អញ្ជើញ​មក​ទាំង​៥​សាខា​របស់ ហ្គ្រែន​អុប​ទិ​ក (Grand Optics)​

​-​ផ្ទះ​លេខ​11 មហាវិថី​ព្រះ​នរោត្តម (​ទល់មុខ​រោងកុន​លុច្ស​) 023 21 35 85 / 012 62 62 24​

​-​ផ្ទះ​លេខ​116 មហាវិថី​ព្រះ​នរោត្តម (​ខាងត្បូង​វិមានឯករាជ្យ​) 023 22 56 78 / 012 33 75 35​

​-​ផ្ទះ​លេខ​337 មហាវិថី​ព្រះ​មុនី​វ​ង្ស (​ទល់មុខ​ខ្លោងទ្វារ​វត្ត​កោះ​) 012 34 67 48 / 077 75 75 47​

​-​ផ្ទះ​លេខ​99 មហាវិថី​ម៉ៅ​សេ​ទុង​(​ជាប់​សាលា​ខណ្ឌ​ចំការមន​) 023 22 45 67 / 077 88 77 83​

​-​ផ្ទះ​លេខ​86 ផ្លូវ​លេខ 289 (​ទល់មុខ​ផ្សារ​៧​មករា ទូល​គោក​) 023 88 09 80 / 096 700 36 93

​ ​Email: granoptika@gmail.com

​Website: www.grand-optics.com

​Facebook: facebook.com/grandopticsca ​ ​

ដោយ៖ សុគន្ធី

អត្ថបទពេញនិយម