កកូរ​ស្លឹក​អង្កាញ់ ម្ហូប​លាក់​មុខ​ប្រចាំ​ត្រកូល​អ្នក​ស្រុក​រំដួលពី​ដើម ឆ្ងាញ់​មិន​ចាញ់​កកូរ​កណ្ដៀង

  • 2016-12-10 02:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្វាយរៀង មាន​កកូរ​កណ្ដៀង និង​សាច់​ជ្រូក​លីង​ជ្រក់​សណ្ដែក ជា​ម្ហូប​ល្បី​ប្រចាំ​ខេត្ត​ទាំង​មូល។ ប៉ុន្តែ នៅ​ស្រុក​មួយ​ពី​ដើមនៃ​ខេត្ត​ស្វាយរៀង គឺ​ស្រុក​រំដួល (បច្ចុប្បន្ន​ក្រុង​ស្វាយរៀង) ក៏​មាន​ម្ហូប​លាក់​មុខ​មួយ​ប្រភេទ​ដែល​នៅ​ស្វាយរៀង​ភាគ​ច្រើន​មិន​ធ្លាប់​ឮ ឬ​មិន​ចេះ​ធ្វើ។

ជួប​ជា​មួយ​ក្រុម​ការងារ «ផ្លូវ​ទៅ​ស្រុក» លោក ប៉ែន ភន អ្នក​​រស់​នៅ​ឃុំ​សង្ឃ័រ ស្រុក​រំដួល (បច្ចុប្បន្ន​​សង្កាត់ សង្ឃ័រ ក្រុង​ស្វាយរៀង) ​ផ្ទាល់ បាន​ប្រាប់​ថា សម្ល​កកូរ​ស្លឹក​អង្កាញ់​នេះ មាន​តែ​ប៉ុន្មាន​គ្រួសារ​ប៉ុណ្ណោះនៅ​ស្រុក​រំដួល​ពី​ដើម ដែល​ចេះ​ស្ល​។

ស្លឹក​អង្កាញ់

បុរស​ជំនាញ​ធ្វើ​ម្ហូប​វ័យ ៦៦ ឆ្នាំ​រូប​នេះ បន្ត​ថា លក្ខណៈ​ពិសេស​នៃ​សម្ល​កកូរ​ស្លឹក​អង្កាញ់ គឺ​ការ​បុក​គ្រឿង​ជាមួយ​ត្រី និង​ការ​ជ្រើស​រើស និង​ស្រុស​រម្ងាស់​ស្លឹក​អង្កាញ់។ ជាក់​ស្ដែង ការ​ជ្រើស​រើស​ប្រភេទ​ត្រី ការ​បុក​គ្រឿង​ខុស​ពី​កកូរ​ផ្សេង ហើយ​ស្លឹក​អង្កាញ់​ស្រុស​រួច ត្រូវ​សម្រិត​ទឹក​ចេញ រួច​ចាក់​​ទឹក​ត្រជាក់​ រួចទុក​យូរ​បន្តិច ដើម្បីបំបាត់​​ជាតិ​ល្វីង។

ចង់​ដឹង​សម្ល​កកូរ​គេ​មិន​ស្គាល់​មួយ​នេះ មាន​គ្រឿង​ផ្សំ និង​របៀប​ធ្វើ​យ៉ាង​ម៉េច សូម​មើល​វីដេអូ​ខាង​ក្រោម៖

គ្រឿងផ្សំ

អត្ថបទ៖ លី សុផាត